វិធី៥យ៉ាងធ្វើឲ្យកូនតូចរបស់អ្នកស្ងាត់បាត់យំភ្លាមៗ

0
3

ការយំ គឺជាសញ្ញាមួយដែលបង្ហាញថា កូនរបស់អ្នកកំពុងតែមានអារម្មណ៍មិនល្អ ឬត្រូវការអ្វីមួយដើម្បីឲ្យអ្នកជួយ ព្រោះទារកមិនអាចប្រាស្រ័យទាក់ទងដោយប្រើពាក់សំដីដូចកុមារធំៗបានឡើយ។ ដូច្នេះនៅពេលទារកស្រែកយំ ហើយអ្នកជាឪពុកម្តាយត្រូវដឹងពីវិធីលួងលោម ដើម្បីឲ្យកូនមានអារម្មណ៍ស្ងាត់ស្ងៀមឡើងវិញ។

១.រុំកូននឹងកន្សែង

អ្នកដឹងទេថា ទារកដែលទើបនឹងកើតត្រូវប្រឈមជាមួយនឹងបរិយាកាសខាងក្រៅ មិនដូចពេលនៅក្នុងផ្ទៃម្តាយនោះទេ។ ពួកគេអាចមានអារម្មណ៍ភ័យខ្លាច ឬអសន្តិសុខ ដូច្នេះអ្នកគួរតែអនុវត្តវិធីរុំទារក ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅដូចនៅក្នុងផ្ទៃម្តាយម្តងទៀត។ ភាពកក់ក្តៅ និងអារម្មណ៍មានសុវត្ថិភាព ងាយស្រួលក្នុងការបញ្ឈប់មិនឲ្យកូនយំ។

២.បំបាត់ភាពតានតឹង

ជួនកាលក្មេងអាចមានភាពតានតឹង ឬអារម្មណ៍មិនល្អ ដែលធ្វើឲ្យពួកគេស្រែកយំមិនឈប់។ ដូច្នេះសូមព្យាយាមធ្វើរឿងផ្សេងៗឲ្យពួកគេសប្បាយចិត្តឡើងវិញដូចជា ទេះដៃ ច្រៀង ធ្វើសកម្មភាពបែបកំប្លែងៗដាក់មួយកូន ឬស្តាប់តន្ត្រី ភាពតានតឹងរបស់ពួកគេនឹងកាត់បន្ថយបន្តិចម្តងៗ បន្ទាប់មកអ្នកនឹងលែងលឺសំលេងយំទៀតហើយ។

៣.ព្យាយាមប្តូរអ្នកបី

ដោយសារតែលក្ខណៈធម្មជាតិរបស់ឪពុកម្តាយ អាចធ្វើឲ្យកូនមានអារម្មណ៍ខុសគ្នា ល្អ ឬអាក្រក់បាន។ ហេតុនេះនៅពេលកូនយំមិនបាត់ អ្នកគួរតែប្តូរគ្នាបី ហើយអង្អែលខ្នង ឬរលាក់តិចៗ ពួកគេនឹងមានអារម្មណ៍ល្អឡើងវិញ។

៤.ប្តូរបរិយាកាសសម្រាប់កូន

ពេលខ្លះ បើយើងនៅកន្លែងដដែលៗតែងមានអារម្មណ៍ធុញទ្រាន់មែនទេ? មិនថាតែអ្នកនោះទេ សូម្បីតែទារកក៏ចេះធុញទ្រាន់ដែរ។ បើនៅកន្លែងដដែលទារកនៅតែយំ អ្នកគួរតែប្តូរកន្លែងថ្មី ដូចជាទៅសួនច្បារ ឬទៅក្រោយផ្ទះ។ ជួនកាសបរិយាកាសកន្លែងថ្មីអាចធ្វើឲ្យកូនតូចមានភាពរីករាយ ហើយការស្រែកយំនឹងបាត់ទៅដោយ​​ខ្លួនឯង។

៥.ប្តូរកន្ទបចេញ

ពេលខ្លះកូនតូចយំមិនមែនដោយសារតែភាពស្រេកឃ្លាននោះទេ វាអាចមកពីពួកគេនោម ឬការបន្ទោរបង់ ដែលធ្វើឲ្យកន្ទបសើម។ បើមិនបានដូរចេញភ្លាមៗ ទារកនឹងស្រែកយំ ហើយអាចបង្កឲ្យស្បែកមានភាពរមាស់ ឬក៏រលាកគូថកូនថែមទៀត។ នេះជាចំណុចមួយទៀត ដែលអ្នកគួរតែយកចិត្តទុកដាក់នៅពេលដែលកូនយំ ជាពិសេសពេលកូនកំពុតែគេង៕

រាល់ពេលទារកស្រែកយំ ធ្វើឲ្យឪពុកម្តាយទាំងឡាយមិនសប្បាយចិត្តនោះឡើយ ព្រោះខ្លាចលួងពួកគេមិនព្រមបាត់ ប៉ុន្តែអ្នកអាចសាកល្បងវិធីទាំង៥ចំនុចដូចខាងលើបាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here