៤ចំណុច បើ​ស្វាមី​អាចធ្វើ​បាន​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ កូន​នឹងមាន IQ ខ្ពស់

0
1

មិនមែន​អ្នក​ម្តាយ​ត្រូវមាន​ភារកិច្ច​គ្រប់គ្រង​កូន​ក្នុង​ផ្ទៃ​តែម្នាក់ឯង​នោះទេ ក្នុងពេល​មាន​ផ្ទៃពោះ សូម្បីតែ​ឪពុក​ក៏មាន​តួនាទី​សំខាន់​ដូចគ្នា​ដែរ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កូន​កើតមក​មាន​សុខភាព​ល្អ និង​កម្រិត IQ ខ្ពស់ (ជា​កម្រិត​នៃ​ភាព​ឆ្លាត​វៃ)។ ដូច្នេះ ប្រសិនបើ​ចង់​ឲ្យ​កូន​របស់​អ្នកមាន​ភាព​ឆ្លាត​វៃ តើ​ក្នុងនាម​ជា​ឪពុក​គួរ​ធ្វើ​ដូចម្តេចខ្លះ?

ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន​ដែល​ឪពុក​គ្រប់រូប​គួរតែ​ស្វែងយល់៖

ឧស្សាហ៍​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ​បើតាម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញថា ទោះបីជា​ទារ​ក្នុង​ផ្ទៃ​មិនអាច​និយាយស្តី​បាន​ក៏ពិតមែន តែ​ពួគគេ​អាច​ស្តាប់​សំលេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​បាន។ ហេតុនេះ ការនិយាយ​ទៅកាន់​ទារក អាចជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​រីករាយ និង​ទទួលបាន​ភាពកកក្តៅ​បំផុត។ លើសពីនេះ វា​អាចជួយ​ឲ្យ​ទារក​លូតលាស់​បានល្អ ទាំង​រាងកាយ និង​ប្រាជ្ញា​ផងដែរ។

អង្អែល​ក្បាលពោះ​អ្នក​ម្តាយ​រៀងរាល់​មុនពេល​ចូល​គេង ឪពុក​គ្រប់រូប​គួរតែមាន​ទម្លាប់​ប្រើ​ដៃ​អង្អែល​ក្បាលពោះ​ប្រពន្ធ​ឲ្យ​បាន ១៥នាទី ព្រោះ​វា​អាចបង្កើត​ភាព​ស្និត​ស្នាល និង​ធ្វើ​ឲ្យ​ទារ​កមាន​សេចក្តីសុខ​ផងដែរ។

ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់​នៅពេល​ដែលមាន​ទុក​សោក ការ​ស្តាប់​ចម្រៀងពីរោះៗ អាចជួយ​ឲ្យ​យើង​រំ​សោយ​នូវ​ទុក្ខ​កង្វល់​បាន ហើយ​ចំណែកឯ​ទារក​ក្នុង​ផ្ទៃ​ក៏​ដូចគ្នា​ផងដែរ។ ចម្រៀង អាចធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​ស្រស់ស្រាយ ជួយ​ជំរុញ​ឲ្យ​ខួរក្បាល​មានការ​លូតលាស់​បានល្អ ហើយ​អ្នក​ម្តាយ​ក៏មាន​អារម្មណ៍ល្អ​ដូចគ្នា ដែលជា​ហេតុ​នាំ​តែ​ភាព​វិជ្ជមាន​ដល់​កូន។

ជូន​ប្រពន្ធ ទៅ​លំហែ​ឲ្យ​បាន​ច្រើន​ការ​ដើរលេង​កន្លែង​ដែលសប្បាយៗ មាន​ទេសភាពប្លែកៗ និង​ខ្យល់​ឱកាស​បរិសុទ្ធ គឺជា​ឱសថ​ដ៏​ល្អ​សម្រាប់​ជួយ​ឲ្យ​អ្នក​ម្តាយ​មាន​សុខភាព​ល្អ ហើយ​ទារក​ក៏មាន​ការលូតលាស់​ល្អ​ដូចគ្នា​ដែរ។ ដូច្នេះ ស្វាមី​ទាំងឡាយ​គួរតែ​ចំណាយពេល​ឲ្យ​បាន​ច្រើន​បន្តិច ជាពិសេស​ថ្ង​ស​ចុង​សប្តាហ៍ គួរតែ​ឌុប​ប្រពន្ធ​ដើរ​លំហែ​ឲ្យ​បាន​ច្រើន។

ទង្វើ​ប៉ុណ្ណា​ចំណុច​ខាងលើនេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ម្តាយ​ល្អ​ប៉ុណ្ណោះ វា​ថែមទាំង​ជួយ​ជំរុញ​ឲ្យ​កូន​របស់លោក​អ្នកមាន​ភាព​ឆ្លាត​វៃ និង​គួរ​ឲ្យ​ស្រឡាញ់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here