ផ្តាសាយ គឺជាជំងឺទូទៅមួយប្រភេទដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ វាអាចធ្វើឲ្យអ្នកក្តៅខ្លួន ឈឺក្បាល វិលមុខ គ្មានកម្លាំងកំហែង កណ្តាស់ ឬហៀរសំបោរជាដើម។ ទោះជាយ៉ាងណា ប្រសិនបើជំងឺនេះកើតចំពោះស្ត្រីតាំងគភ៌វិញ វាមិនល្អចំពោះកូននោះឡើយ ជាពិសេសបើអ្នកប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ចេញត្រឹមត្រូវ អាចបណ្តោលឲ្យកូនរលូតបាន។
ដូច្នេះ ដើម្បីថែរក្សាខ្លួនឲ្យឆាប់ជាសះស្បើយ ហើយមានសុវត្ថិភាពចំពោះកូន អ្នកម្តាយគួរអនុវត្តតាមវិធីនេះ៖
១.ទៅជួបគ្រូពេទ្យ ដើម្បីទទួលថ្នាំដែលត្រឹមត្រូវ ជៀសវាងផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។
២.សម្រាកឲ្យបានច្រើន ព្រោះជំងឺនេះច្រើនតែធ្វើឲ្យអ្នកវិលមុខ ឈឺក្បាល និងហៀរសំបោរ។
៣.ផឹកទឹកឲ្យបានញឹកញាប់ យ៉ាងហោចណាស់ ៦ទៅ ៨កែវក្នុងមួយថ្ងៃ។
៤.ប្រើឧបករណ៍ចំហុយ ដើម្បីកាត់បន្ថយការតឹងច្រមុះ។
៥.ចាក់វ៉ាក់សាំងបន្ទាប់ពីការសម្រាលកូនបានរយៈពេល ៦ខែ។
ការថែទាំខ្លួនបានត្រឹមត្រូវក្នុងអំឡុងពេលកើតជំងឺផ្តាសាយ នឹងជួយឲ្យអ្នកចាកឆ្ងាយពីបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយកូនក្នុងផ្ទៃក៏មានសុវត្ថិភាពផងដែរ៕