ភាគច្រើនទារកនឹងចាប់ផ្តើមដុះធ្មេញនៅពេលពួកគេមានអាយុចន្លោះ ៦ខែ ទៅ ១២ខែ ប៉ុន្តែមានទារកខ្លះអាចដុះធ្មេញយឺតយូរជាងនេះ អាស្រ័យទៅតាមការវិវត្តរបស់ពួកគេ។ ទោះជាយ៉ាងណា ការដុះធ្មេញយូរ ឬឆាប់វាមិនជាអ្វីនោះទេ សំខាន់តើអ្នកដឹងពីដំណាក់កាលដុះពន្លកធ្មេញរបស់ទារកហើយឬនៅ? ខាងក្រោមនេះ ជាដំណាក់កាលនៃការដុះពន្លកធ្មេញរបស់ទារកតាំងពីដំបូង រហូតទាល់តែពេញលេញ៖
អាយុ៦ខែ កូនចាប់ផ្តើមដុះពន្លកធ្មេញកណ្តោលផ្នែកខាងក្រោម
អាយុ៨ខែ កូនចាប់ផ្តើមដុះពន្លកធ្មេញកណ្តោលផ្នែកខាងលើ
អាយុ១០ខែ កូនចាប់ផ្តើមដុះធ្មេញក្រោម និងធ្មេញលើទាំងសងខាង
អាយុ ១៤ខែ កូនចាប់ផ្តើមដុះធ្មេញថ្គាមទីមួយចេញមក
អាយុ ១៨ខែ ធ្មេញចង្កូមនឹងលេងជារូបរាង
អាយុ ២៤ខែ ធ្មេញថ្គាមទីពីរនឹងដុះចេញមកជាការបញ្ចប់នៃធ្មេញ។
នៅពេលទារកកំពុងតែដុះពន្លកធ្មេញ ឬដុះធ្មេញពេញលេញ អ្នកគួរតែព្យាយាមជួយធ្វើអនាម័យមាត់ធ្មេញរបស់ពួកគេឲ្យបានស្អាត ដើម្បីការពារការឆ្លងមេរោគ ការឈឺចាប់ ឬដង្កូវស៊ីធ្មេញជាដើម៕