៤លក្ខខណ្ឌ បើកើតមានចំពោះទារកពេលក្តៅខ្លួន ប្រញាប់នាំទៅមន្ទីរពេទ្យភ្លាម

0
1

ជំងឺគ្រុនក្តៅ គឺជាសញ្ញាឆ្លើយតបថា កុមារកំពុងតែមានបញ្ហាសុខភាពដែលត្រូវរកវិធីដោះស្រាយជាបន្ទាន់ ជាពិសេសវាអាចជាជំងឺគ្រុនឈាម ដែលឪពុកម្តាយទាំងឡាយគួរតែយកចិត្តទុកដាក់។ អ្នកជំនាញបានបង្ហាញថា ជំងឺគ្រុនក្តៅជារោគសញ្ញាទូទៅបំផុតចំពោះកុមារ ហើយ៥០ភាគរយនៃពួកគេត្រូវបញ្ចូនទៅមន្ទីរពេទ្យដោយសារតែជំងឺនេះ។ មូលហេតុនៃជំងឺគ្រុនក្តៅចំពោះកុមារ ភាគច្រើនបណ្តោលមកពីវីរុស ការឆ្លងមេរោគ និងមូលហេតុជាច្រើនទៀត។

អ្នកជំនាញបានសង្កត់ធ្ងន់ថា នៅពេលកុមារមានជំងឺគ្រុនក្តៅយ៉ាងហោចណាស់មានមួយលក្ខខណ្ឌ ក្នុងចំណោមលក្ខខណ្ឌ៤ចំណុច ឪពុកម្តាយ ត្រូវប្រញាប់បញ្ចូនកូនទៅមន្ទីរពេទ្យភ្លាម។

លក្ខខណ្ឌទី១ ទារកមានអាយុតិចជាង ៣ខែ។

លក្ខខណ្ឌទី២ ទារកក្តៅខ្លួនលើសពី ២ថ្ងៃ។

លក្ខខណ្ឌទី៣ ទារកក្តៅខ្លួនខ្លាំង ក្អួត ពិបាកដកដង្ហើម។

លក្ខខណ្ឌទី៤ កម្តៅមិនស្រកសោះ បន្ទាប់ពីលេបថ្នាំ។

អ្នកត្រូវដឹងថា ខែធ្លាក់ភ្លៀងជារដូវរីករាលដាលនៃជំងឺគ្រុនឈាម ហើយវាអាចឆក់យកជីវិតក្មេងតូចៗបានយ៉ាងងាយប្រសិនបើព្យាបាលមិនទាន់ពេលទេនោះ។ ដូច្នេះពេលកូនក្តៅខ្លួនខ្លាំង ហើយចូលលក្ខខណ្ឌដូចដែលបង្ហាញខាងលើ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យ ដើម្បីស្វែងរកមូលហេតុពិត និងព្យាបាលឲ្យបានឆាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here