គន្លឹះសាមញ្ញៗ តែអាចកាត់បន្ថយស្នាមសង្វារក្រោយពេលសម្រាលកូនបាន

0
1

អ្នកម្តាយមួយចំនួនធំតែងតែជួបបញ្ហាស្នាមបែកសង្វារក្រោយពេលសម្រាលកូនហើយ ដោយសារតែអំឡុងពេលពពោះស្បែកមានការលាតសន្ធឹងខ្លាំងពេក។ ការទុកក្បាលពោះឲ្យមានស្នាមសង្វារបែបនេះវាអាក្រក់មើលណាស់ ហើយអ្នកម្តាយច្បាស់ជាមិនហ៊ានស្លៀកខ្លីបង្ហាញរាងដូចកាលពីមុនបានទៀតទេ។ ប៉ុន្តែកុំបារម្ភខ្លាំងពេក ប្រសិនបើអ្នកអនុវត្ត៣វិធីនេះ ស្នាមសង្វារក្រោយពេលសម្រាលនឹងកាត់បន្ថយបន្តិចម្តងៗ។

១.កុំងូតទឹកក្តៅ

ទោះបីជាការងូតទឹកក្តៅឧណ្ឌៗ ធ្វើឲ្យអ្នកម្តាយមានភាពកក់ក្តៅមិនសូវចាញ់រងា និងមានអារម្មណ៍ស្រស់ថ្លាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកចង់ចាកចេញពីក្បាលពោះមានស្នាមសង្វារក្រោយពេលសម្រាលកូនហើយ សូមកុំងូតឲ្យសោះ។ ព្រោះទឹកក្តៅ នឹងជុំរុញឲ្យស្បែកមានភាពស្ងួតកាន់តែខ្លាំង គ្មានជាតិសំណើមទាល់តែសោះ។ ប្រសិនបើទឹកត្រជាក់ខ្លាំង អ្នកអាចលាយទឹកក្តៅបន្តិចបានហើយ បើមិនចង់ក្លាយជាមិត្តរបស់ស្នាមសង្វាររហូតទេនោះ។

២.ខាត់ស្បែកមួយសប្តាហ៍ម្តង

ការកម្ចាត់កោសិកាស្បែក ជាធម្មតាត្រូវចំណាយពេលដល់ទៅ ២២ថ្ងៃ ក្នុងមួយលើក។ ប៉ុន្តែប្រសិនបើអ្នកចង់ជំរុញឲ្យកោសិកាស្បែកថ្មីមានការអភិវឌ្ឍលឿនជាងមុននោះ សូមព្យាយាមដុសខាត់ស្បែកបែបធម្មជាតិដោយប្រើ អំបិលទឹកដោះគោឆៅ ឬអំពិលទឹកដោះគោឆៅ មកម៉ាស្សាថ្នមៗលើក្បាលពោះ ឬកន្លែងមានស្នាមសង្វារ។ កុំប្រើលើស្នាមរបួសដែលមិនទាន់ជាសះស្បើយឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យឆ្លងមេរោគ។ អ្នកអាចប្រើឲ្យបានទៀងទាត់រាល់មួយសប្តាហ៍ ១ទៅ២ដង ហើយបន្ទាប់ពីអនុវត្តរួចសូមប្រើក្រែមផ្តល់សំណើមដល់ស្បែកផង។ វិធីនេះត្រូវចំណាយពេលយូរបន្តិច ដើម្បីកែប្រែស្បែកឲ្យត្រលប់មកភាពដើមម្តងទៀត។

៣.បន្ថែមវីតាមីនពីខាងក្នុងស្បែក

នៅពេលដែលរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងជួយថែបំប៉នស្បែកឲ្យមានសុខភាពល្អពីខាងក្នុងមក មិនថាវីតាមីន C វីតាមីន E និង Collagen នោះទេ គឺអាចរក្សាស្បែកដោយផ្ទាល់។ ប្រសិនបើអ្នកម្តាយមិនអាចទទួលទានបន្លែផ្លែឈើគ្រប់គ្រាន់ទេ សូមទទួលទានថ្នាំគ្រាប់វីតាមីនទាំងបីមុខនេះ វានឹងជួយជួសជុលស្បែកដែលខូចឲ្យត្រលប់មកភាពដើមវិញ។

ដូច្នេះក្រៅពីរវល់ជាមួយនឹងការមើលថែកូន អ្នកម្តាយកុំភ្លេចមើលថែខ្លួនឯងផង ព្រោះមនុស្សស្រីត្រូវការភាពស្រស់ស្អាតជានិច្ចមិនថាក្លាយជាម្តាយរបស់គេហើយក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here