ភាពជាម្តាយមិនបានបញ្ចប់នោះទេ បន្ទាប់ពីកូនចាប់កំណើតមក។ ប៉ុន្តែក្រោយពេលចាប់ផ្តើមកំណើតរយៈពេល ៩០ថ្ងៃ គឺជាពេលវេលាដ៏សំខាន់សម្រាប់អ្នកម្តាយ ក្នុងការស្តាររាងកាយឲ្យត្រឡប់មកធម្មតាវិញ និងជួយឲ្យកូនមានសុខភាពល្អផងដែរ។
១.ចំណាយពេលវេលា និងស្វែងយល់អំពីកូន
ភាពជិតស្និទ្ធរបស់អ្នកម្តាយ និងកូន អាចបង្កើតភាពកក់ក្តៅ និងរឹតចំណងរវាងអ្នកទាំងពីរ។ ក្នុងរយៈពេល ៣ខែដំបូង ទារកគេងភ្ញាក់ញឹកញាប់ ឬរៀងរាល់ ២ទៅ៣ម៉ាងម្តង ដូច្នេះម្តាយត្រូវស្វែងយល់ពីអាកាប្បកិរិយាចំពោះទារកនៅវ័យនេះ និងចាប់ផ្តើមរៀបចំផែនការចិញ្ចឹមឲ្យបានត្រឹមត្រូវ។ ប៉ុន្តែក្រោយពេល ៣ខែ អ្នកនឹងធូរស្រាលឡើងវិញបន្តិច ដោយសារតែទារកគេងច្រើន។
២.ការស្តាររាងកាយរបស់អ្នកម្តាយឡើងវិញ
ដោយសារតែការសម្រាលកូនអាចបណ្តោលឲ្យមានការប៉ះទង្គិចក្នុងរាងកាយ ធ្វើឲ្យអ្នកម្តាយងើយឡើងវិញរហូតដល់ ២សប្តាហ៍បន្ទាប់ពីសម្រាល ហើយរាងកាយនឹងចាប់ផ្តើមមានកម្លាំងឡើងវិញក្នុងរយៈពេល ៦ទៅ៨ សប្តាហ៍។ ព្រោះក្រោយពេលផ្តល់កំណើត អ័រម៉ូនក្នុងរាងកាយមិនទាន់សម្របខ្លួនបានទេ គឺតែងតែមានការប្រែប្រួលអារម្មណ៍ខ្លះៗ។ ជាការពិតណាស់ វាត្រូវការពេលច្រើនជាង ៣ខែ ដើម្បីឲ្យរាងកាយមានសកម្មភាពឡើងវិញ។
៣.ភាពជិតស្និតជាមួយកូនដោយការបំបៅដោះ
ក្នុងអំឡុងពេលកើតដល់ ៦ខែ ទារកគួរបៅទឹកដោះតែមួយមុខគត់ ដោយសារតែទឹកដោះម្តាយផ្តល់នូវអាហារបំប៉នធម្មជាតិពេញលេញ ប្រសិនបើអ្នកម្តាយមានពេលសម្រាកគ្រប់គ្រាន់។ ប៉ុន្តែបើអ្នកអាចសម្រាកបានត្រឹម ៣ខែ ហើយប្រញាប់ចូលធ្វើការវិញ អ្នកប្រហែលជាត្រូវបូមទឹកដោះទុកឲ្យកូនបៅរហូតគ្រប់ ៦ខែ។
៤.ភាពល្អប្រសើរក្នុងការចិញ្ចឹមកូនដោយទឹកដោះ
ទឹកដោះរបស់អ្នកម្តាយមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់ទារកទើបនឹងកើតរហូតដល់៦ខែ ព្រោះវាអាចជួយការពារជំងឺ ជួយអភិវឌ្ឍសក្តានុពលខួរក្បាល ការពារភាពធាត់ ការពារជំងឺទឹកនោមផ្អែម និងការហូរឈាមរបស់ទារក។
វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ពេលវេលាដល់ខ្លួនឯង និងកូន ក្នុងក្រោយពេលសម្រាលកូន។ អ្នកគួរតែចំណាយពេលវេលា ដើម្បីស្តារខ្លួនអ្នកឡើងវិញ កុំប្រឹងធ្វើការឲ្យវាហួសប្រមាណនាំឲ្យមានបញ្ហាដល់សុខភាព៕