ហានិភ័យ​នៃ​ការជក់បារី និង​ស្រូប​ផ្សែង​បារី​អំឡុងពេល​ពពោះ!!

0
6

បារី ត្រូវបាន​គេ​ចាត់ទុកជា​សត្រូវ​ដ៏​អាក្រក់​បំផុត ព្រោះ​វា​អាច​បំផ្លាញ់​សុខភាព​ទាំង​អ្នក​ជក់ ទាំង​អ្នក​នៅក្បែរ​ដែល​បាន​ស្រូបយក​ផ្សែង​ចូលក្នុង​ខ្លួន។ ជាពិសេស​ជាតិ​នីកូទីន នៅក្នុង​ផ្សែង​បារី អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង សរសៃឈាម​អា​ទែ​រួម​តូច កម្រិត​ជាតិ​ស្ករ​កើនឡើង និង​កាត់បន្ថយ​ចំណង់​អាហារ​ផងដែរ។

តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការជក់បារី​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ទូទៅ ជាពិសេស​ស្ត្រី​កំពុង​ពពោះ។ ជាតិ​នីកូទីន នៅក្នុង​ផ្សែង​បារី អាចធ្វើឱ្យ​ត្បៀត​សរសៃឈាម​ក្នុង​ទងសុក និង​ស្បូន ដែលជា​ហេតុ​ប​ណ្តោ​ល​ឱ្យ​ខ្វះ​អុកស៊ីសែន​អុកស៊ីហ្សែន បញ្ចូនទៅ​កាន់​ទារក។ ទីបំផុត​ទារក​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ទ្វេ​រដង ដូចជា សុករ​បេះ​ពី​ជញ្ជាំង​ស្បូន​មុនពេល​កំណត់ ដែល​អាច​នាំ​ឲ្យ​ទារក​រលូត កើត​មិន​គ្រប់​ខែ ឬ​ស្លាប់​ក្នុង​ផ្ទៃ​តែម្តង។

លើសពីនេះ ទារក​ដែល​កើតចេញពី​ម្តាយ​ដែល​ញៀន​នឹង​បារី មាន​ទម្ងន់​ស្រាល ហើយ​ទម្ងន់​ស្រាល​នេះហើយ​ដែលជា​មូលហេតុ​នៃ​ការស្លាប់​របស់​ទារក។

អាស្រ័យ​ហេ​ត​នេះ សូម​ស្ត្រី​ពពោះ​ទាំងឡាយ​ជៀស​ឲ្យ​ឆ្ងាយ​ពី​បារី ឬ​កុំទៅ​ក្បែរ​អ្នក​ដែល​ជក់បារី​ឲ្យ​សោះ ព្រោះ​ការ​ស្រូបយក​ផ្សែង​បារី​ក៏មាន​ហានិភ័យ​ដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here