តើទឹកដោះដែលបូមចេញហើយអាចទុកបានយូរប៉ុណ្ណា?

0
1

ដោយសារតែទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមច្រើនជាង ២០០សារធាតុចិញ្ចឹម ទើបក្លាយជាអាហារចម្បងរបស់ទារកទើបនឹងកើតរហូតដល់ ៦ខែ។ ទឹកដោះម្តាយអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ជំរុញឲ្យរាងកាយ និងខួរក្បាលមានការលូលាស់បានល្អ។  ប៉ុន្តែមានម្តាយជាច្រើននៅតែឆ្ងល់ថា តើទឹកដោះដែលពួកគេបានបូមចេញអាចរក្សាទុកបានរយៈពេលប៉ុន្មាន? ខាងក្រោមនេះ គឺជាចម្លើយដែលអ្នកចង់ដឹង៖

១.ទុកក្នុងសីតុណ្ហភាពធម្មតាបានចាប់ពី ៤ទៅ៦ម៉ោង។

២.ទុកក្នុងធុងទឹកកកបានរយៈពេល ១ថ្ងៃ។

៣.ទុកក្នុងទូរទឹកកកបានរយៈពេល ១ទៅ២ថ្ងៃ។

៤.ទុកក្នុងទូរបង្កកដែលមានទ្វារមួយបានរយៈពេល ២សប្តាហ៍។

៥.ទុកក្នុងទូរបង្កដែលមានទ្វារពីរបានរយៈពេល ៣ខែ។

៦.ទុកក្នុងទូរបង្កកដែលមានសីតុណ្ហភាព ដក២៨អង្សាសេ បានរយៈពេល ៦ទៅ ១២ខែ។

នៅពេលដែលអ្នកបូម ឬច្របាច់ទឹកដោះដាក់ដបរួចហើយ សូមយកទៅដាក់ក្នុងទូរទឹកកកភ្លាមៗ ដើម្បីកុំឲ្យខូចគុណភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here