ទៀប គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានភាពពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពថែមទៀត។ បើយោងតាមអ្នកជំនាញបានបង្ហាញថា ផ្លែទៀប ក៏អាចផ្តល់អត្ថប្រយោជន៍អស្ចារ្យសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ ព្រោះវាមានផ្ទុកវីសាធាតុ ខនិជ ជាតិស្ករ ជាតិសរសៃ អាស៊ីតអាមីណូ ខ្លាញ់ និងសាធាតុសំខាន់ៗជាច្រើនទៀត ដែលជួយថែរក្សាទារក និងអ្នកម្តាយឲ្យមានសុខភាពល្អ។
ការពារបញ្ហារលូតកូន
ការសិក្សាជាច្រើនបានរកឃើញថា សារធាតុទង់ដែងដែលមាននៅក្នុងផ្លែទៀប មានសមត្ថភាពអាចជួយការពារបញ្ហារលូតកូនយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ សារធាតុសំខាន់មួយនេះ អាចជួយដល់ការលូតលាស់សាច់ដុំ ស្បែក ព្រមទាំងសរសៃឈាម របស់ទារកផងដែរ។
កាត់បន្ថយការឡើងទម្ងន់
ប្រភពជាតិស្ករធម្មជាតិ ដែលមាននៅក្នុងផ្លែទៀប អាចជួយកាត់បន្ថយហានិភ័យឡើងទម្ងន់សម្រាប់ស្ត្រីមានផ្ទៃពោះ។ អ្នកត្រូវចាំថា ការឡើងទម្ងន់ខ្លាំងក្នុងពេលមានផ្ទៃពោះ មិនមែនជារឿងល្អសម្រាប់សុខភាពឡើយ ហើយស្ត្រីមានផ្ទៃពោះក៏ងាយប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ។
ជួយជំរុញដល់ការអភិវឌ្ឍខួរក្បាល និងភាពស៊ាំរបស់ទារក
សារធាតុចិញ្ចឹមសំខាន់ៗពីរប្រភេទដូចជា វីតាមីន C និងវីតាមីន B6 នៅក្នុងផ្លែទៀប អាចជួយជំរុញដល់ការលូតលាស់ខួរក្បាល ឆ្អឹង សាច់ដុំ ស្បែក និងពង្រឹងប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ។ ការសិក្សាបង្ហាញផងដែរថា ស្ត្រីមានផ្ទៃពោះ ដែលខ្វះវីតាមីន C ធ្ងន់ធ្ងរ អាចបណ្តោលឲ្យប៉ះពាល់ដល់ខួរក្បាលធ្ងន់ធ្ងរ។
ការពារបញ្ហាទល់លាមក
ស្ត្រីភាគច្រើនតែងតែជួបញ្ហាទល់លាមកក្នុងអំឡុងពេលមានផ្ទៃពោះ ដែលធ្វើឲ្យពួកគេពិបាកក្នុងការបត់ជើងម្តង។ ទោះជាយ៉ាងណាផ្លែទៀតប អាចជួយដោះស្រាយទុកលំបាកមួយនេះបាន ព្រោះវាសម្បូរជាតិសរសៃច្រើនបំផុត។
កាត់បន្ថយការចាញ់គភ៌
នេះគឺជារឿងមួយទៀត ដែលស្ត្រីមានផ្ទៃពោះមួយភាគធំតែងតែជួបប្រទះ ជាពិសេសអំឡុងពេល ៣ខែដំបូង។ ប៉ុន្តែ ផ្លែទៀបអាចជួយកាត់បន្ថយបញ្ហាក្អួត ចង្អោរ ដោយសារតែការចាញ់គភ៌របស់ស្ត្រីមានផ្ទៃពោះបាន ប្រសិនបើពួកគេទទួលទានជាប្រចាំ៕