ការជ្រើសអាហារដែលត្រឹមត្រូវ សម្រាប់ទារកអាយុពី ១ដល់ ៣ឆ្នាំ

0
1
Common Feeding Problems in Children 1-3 Years and Strategies to Try

ទារកដែលមានអាយុពី ១ដល់ ៣ឆ្នាំ គឺមានការលូតលាស់តិចជាងទារកទើបនឹងកើតរហូតដល់អាយុ ១ឆ្នាំ ព្រោះក្មេងចាប់ផ្តើមញ៉ាំតិចទៅតាមវ័យ។ ហេតុនេះឪពុកម្តាយទាំងឡាយគួរតែចេះជ្រើសរើសអាហារដែលល្អសម្រាប់កូន ទើបធ្វើឲ្យពួកគេមានការលូតលាស់បានល្អ។

Common Feeding Problems in Children 1-3 Years and Strategies to Try

ស្វែងយល់ពីការញ៉ាំតាមចរិកធម្មជាតិរបស់ក្មេង

១.ក្មេងមិនចូលចិត្តញ៉ាំទៀងទាត់ពេលដូចមនុស្សធំឡើយ ហើយអាហារដែលពួកគេញ៉ាំបានច្រើនទាល់តែជាអាហារដែលពួកគេចូលចិត្ត។

២.ប្រសិនបើក្មេងមិនចូលចិត្តមុខម្ហូបណាមួយ ពួកគេនឹងរុញចេញ ដូច្នេះកុំបង្ខំឲ្យពួកគេញ៉ាំឲ្យសោះ។

៣.ត្រូវទម្លាប់ឲ្យកូនញ៉ាំជុំគ្រួសារ ព្រោះមនុស្សច្រើនធ្វើឲ្យគេរៀនញ៉ាំបានច្រើនដែរ។

៤.កុំធ្វើម្ហូបដដែលៗ ព្រោះរស់ជាតិដដែលៗអាចធ្វើឲ្យពួកគេធុញ។

 

ការជ្រើសរើសអាហារដែលសម្បូរធាតុចិញ្ចឹមសម្រាប់ក្មេងអាយុ ១ដល់ ៣ឆ្នាំ

១.ក្មេងត្រូវការថាមពល ១.០០០ គីឡូកាឡូរីក្នុងមួយថ្ងៃ។ ដូច្នេះអាហារគួរតែត្រូវបានរៀបចំជា ៥ក្រុម ដូចជា អង្ករ បន្លែ ផ្លែឈើ ប្រូតេអ៊ីន(បានពីសាច់សត្វ) និងខ្លាញ់ខ្លះពីអាហារសម្រន់ ប៉ុន្តែអ្នកត្រូវកាត់បន្ថយការបំបៅកូនដោយទឹកដោះ ដែលជាអាហាររបស់ពួកគេពីមុន។

២.ផ្តល់អាហារសម្រាប់ក្មេងឲ្យបាន ៤ទៅ៥ដងក្នុងមួយថ្ងៃ ដោយចែកជា៣មុខ និងអាហារសម្រន់ចំនួន ២មុខ ប៉ុន្តែអាហារសម្រន់មិនត្រូវចៀនឡើយ។ ឬទឹកស៊ីរ៉ូផ្អែម ព្រោះវានឹងធ្វើឲ្យក្មេងធាត់យ៉ាងងាយ។

៣.ត្រូវទទួលទានប្រូតេអ៊ីនពី ២០ទៅ២៤ក្រោមក្នុងមួយថ្ងៃ ដែលបានមកពីស៊ុតសពីរគ្រាប់ ឬសាច់ប្រភេទណាមួយក៏បាន។

៤​​​​​​​​​​​​​​​​​​​​​​​​.ញ៉ាំទឹកដោះគោ ២កែវក្នុងមួយថ្ងៃ។

៥.គួរឲ្យក្មេងទទួលទានទឹក ៥ទៅ៦កែវក្នុងមួយថ្ងៃ។

៦.បង្កាត់ក្មេងឲ្យចេះញ៉ាំផ្លែឈើ និងបន្លែ រួមទាំងគ្រាប់ធញ្ញជាតិដើម្បីទទួលបានវីតាមីនទាំងអស់ ជាពិសេស ចេក ផ្លែល្ហុងទុំ ផ្លែក្រូច ប៉េងប៉ោះ ផ្លែត្របែក និងវីតាមីនD សម្រាប់ទ្រទ្រង់សុខភាពក្មេង។

៧.អាហារដែលក្មេងបរិភោគ កុំរឹង ឬទន់ពេក ព្រោះធ្មេញក្មេងមិនទាន់មានសុខភាពល្អនៅឡើយទេ។

អ្នកដែលមានកូនអាយុន្លោះពី ១ដល់៣ឆ្នាំ គឺជាអាយុដែលគួរឲ្យស្រឡាញ់ និងចង់មើលថែទាំបំផុត។ ហេតុនេះអ្នកគួរតែចាប់ផ្តើមអនុវត្តឲ្យកូនញ៉ាំអាហារដែលមានផាសុខភាពដូចជា ផ្លែឈើ និងបន្លែឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here