ឈប់បារម្ភទៅ រមួលក្រពើអំឡុងពេលមានផ្ទៃពោះអាចទប់ស្តាត់បាន គ្រាន់តែធ្វើបែបនេះ

0
1

រមួលក្រពើ ត្រូវបានគេចាត់ទុកជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះ។ នេះជាការឈឺចាប់សាច់ដុំដែលអាចកើតឡើងគ្រប់ពេលវេលា តែភាគច្រើនកើតឡើងនៅពេលយប់។

គេមិនទាន់ដឹងពីមូលហេតុច្បាស់នៃបញ្ហារមួលក្រពើក្នុងពេលមានផ្ទៃពោះនោះទេ តែគេសង្ស័យថា ការរីកមាឌនៃស្បូនអាចដាក់សម្ពាធទៅលើសរសៃប្រសាទ និងសរសៃឈាមក្នុងជើងជាបន្តបន្ទាប់ បណ្តោលឲ្យរមួលក្រពើ និងឈឺចាប់។

ទោះជាយ៉ាងណា បញ្ហាមួយនេះអាចការពារបាន ប្រសិនបើស្ត្រីមានផ្ទៃពោះព្យាយាមទទួលទានអាហារសម្បូរទៅដោយប៉ូតាស្យូមដូចជា ចេក និងបន្លែស្លឹកបៃតង ព្រមទាំងអាហារសម្បូរជាតិកាល់ដូចជា ទឹកដោះគោ ឈីស និងទឹកដោះគោជូរ។ ការសម្រាកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណបានទៀងទាត់ ក៏អាចជួយការពារបញ្ហារមួលក្រពើផងដែរ។

ប្រសិនបើអ្នកមិនចូលញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូម និងកាល់ស្យូម ឬគ្មានពេលធ្វើលំហាត់ប្រាណគ្រប់គ្រាន់ទេ សូមពិគ្រោះជាមួយគ្រូពេទ្យ អំពីការប្រើថ្នាំកាល់ស្យូម ប៉ូតាស្យូម និងផូស្វ័រ ដើម្បីការពារបញ្ហារមួលក្រពើ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here