ចំពោះទារកដែលមានប្រតិកម្មអាឡែកស៊ីនឹងញើសខ្លួនឯង មានអាការៈធ្ងន់ធ្ងរជាងអ្វីដែលយើងបានគិតទៅទៀត ដោយសារតែទារកតាំងពីកើតរហូតដល់អាយុ ១ឆ្នាំ មិនទាន់អាចជួយខ្លួនឯងបាន។ ក្នុងករណីខ្លះ ក្រពេញញើសមិនដំណើរការត្រឹមត្រូវ ឬស្ទះមិនអាចបញ្ចេញកាកសំណល់ពុលពីក្នុងខ្លួនបានរាល់ថ្ងៃ ជាហេតុធ្វើឲ្យទារកមានបញ្ហាអាឡែកស៊ី នៅពេលដែលញើសបញ្ចេញមកវិញ។
តើរោគសញ្ញានៃប្រតិកម្មអាឡែកស៊ីដោយសារញើសមានអ្វីខ្លះ?
នៅពេលទារកមានបញ្ហាអាឡែកស៊ីដោយសារញើសខ្លួនឯង វានឹងបណ្តោលឲ្យមានអាការៈ កន្ទួតក្រហមតូចៗនៅលើស្បែក ហើយអាចកើតមានខ្លាំងនៅតំបន់ដែលមានញើសចេញច្រើនរាប់បញ្ចូលទាំង ក្បាល ខ្នង ក ជាដើម។ សូមប្រយ័ត្នចំពោះការថែទាំងក្មេងដែលមានបញ្ហាអាឡែកស៊ី ប្រសិនបើស្បែកកូនរបស់អ្នកមានជាតិខ្លាញ់ សូមងូតទឹកក្តៅឧណ្ឌៗឲ្យបានញឹកញាប់ តែបើកូនមានស្បែកស្ងួត សូមយកកន្សែងជ្រលក់ទឹកត្រជាក់មកជូតសម្អាតល្អជាង។
មូលហេតុដែលបណ្តោលឲ្យមានប្រតិកម្មអាឡែកស៊ីជាមួយញើស
១.កន្លែងដែលក្មេងរស់នៅមានសភាពក្តៅស្អុះស្អាប់ ធ្វើឲ្យរាងកាយឡើងកម្តៅ និងបែកញើស។ ឬការញ៉ាំអាហារហិរ នឹងធ្វើឲ្យញើសចេញកាន់តែច្រើន។ រហូតដល់ញើសខ្លះមានប្រតិកម្មជាមួយកម្តៅបណ្តោលឲ្យមានប្រតិកម្មអាឡែកស៊ីកើតឡើង។
២.ក្មេងមានភាពតានតឹង ឬធុញថប់ខ្លាំង។
៣.ក្មេងមានបញ្ហាអាឡែកស៊ីស្រាប់ ជាមួនឹងខ្យល់ពុល អាហារ ឬលំអងធូលី… ។
៤.ប្រតិកម្មទៅនឹងការបែកញើស ជាមួយនឹងរោគសញ្ញាផ្សេងៗទៀតរួមមាន រាគ ឈឺក្បាល កើតហឺត។ ទឹកមាត់នៅក្នុងមាត់ច្រើនជាងធម្មតា ឬសម្ពាធឈាមទាប គួរតែទៅជួបគ្រូពេទ្យ។
ការថែទាំក្មេងដែលមានបញ្ហាអាឡែកស៊ីដោយសារញើស
១.ជៀសវាងទៅកន្លែងក្តៅ ដែលធ្វើឲ្យកូនបែកញីស ឬនៅក្រៅបន្ទប់។ កុំងូតទឹកក្តៅ ឬទៅសូណា។
៣.ជៀសវាងអាហារហិរ ឬភេសជ្ជៈក្តៅ ព្រោះវាធ្វើឲ្យកុមារបែកញើសកាន់តែខ្លាំង។
អាឡែកស៊ីដោយសារញើស បណ្តោលឲ្យមានការឈឺចាប់ក្នុងរាងកាយ និងធ្វើឲ្យទារកឆាប់មួម៉ៅ។ សូមព្យាយាមអនុវត្តវិធីសាស្ត្រដូចខាងលើ ប្រសិនបើកូនរបស់អ្នកមានបញ្ហាអាឡែកស៊ីបែបនេះមែន៕