មិនចង់ឲ្យកូនយំរហូតដល់គាំង តើត្រូវដោះស្រាយបែបណា?

0
1

ការយំខ្លាំងធ្វើរាងកាយឡើងពណ៌ស្វាយ ជាពិសេសអ្នកនឹងឃើញវាលេចឡើងនៅលើផ្ទៃមុខ ឬបបូរមាត់។ នេះដោយសារតែសរសៃឈាមមិនបានទទួលអុកស៊ីសែនបានគ្រប់គ្រាន់ ហើយបើធ្ងន់ធ្ងរក្មេងអាចសន្លប់បាន។ ការយំខ្លាំងរហូតដល់គាំង អាចកើតមានញឹកញាប់បំផុតចំពោះកុមារដែលមានអាយុចន្លោះពី ៨ខែទៅ ២ឆ្នាំ។

ដូច្នេះអ្នកត្រូវដឹងពីវិធីដោះស្រាយ ដើម្បីជៀសវាងកុំឲ្យកូនជាទីស្រឡាញ់យំរហូតដល់គាំង ឬសន្លប់។

១.ស្វែងរកសកម្មភាពដែលកូនរបស់អ្នកចូលចិត្តមកកែតម្រូវអារម្មណ៍ពួកគេ

នៅពេលកូនតូចចិត្ត ឬខឹងចាប់ផ្តើមយំភ្លាម អ្នកអាចប្រើវិធីនាំពួកគេធ្វើសកម្មភាពដែលពួកគេចូលចិត្ត ឬឲ្យពួកគេលេងរបស់ក្មេងលេង ពេលនោះកូនរបស់អ្នកនឹងឈប់យំ និងមានស្នាមញញឹមឡើងវិញ។

២.ឱបកូនដើម្បីឲ្យពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព

នៅពេលកូនអ្នកយំ សូមព្យាយាមទាញពួកគេមកឱប វានឹងធ្វើឲ្យពួកគេឆាប់មានអារម្មណ៍ធូរស្បើយពីភាពយំសោកឡើងវិញ។

៣.កុំប្រើហឹង្សា

ការប្រើអំពើហិង្សានៅពេលកូនយំ មិនអាចបញ្ឈប់ការយំបាននោះទេ តែវាថែមទាំងធ្វើឲ្យពួកគេយំកាន់តែខ្លាំងឡើង។ ដូច្នេះអ្នកត្រូវប្រើវិធីត្រជាក់ ដោយការនិយាយលួងលោមតាមអ្វីដែលអាចធ្វើទៅបាន។

៤.ឲ្យកូនលេងជាមួយមិត្តភក្តិ

នៅពេលដែលកូនមានគ្នាលេងជាមួយ ពួកគេច្បាស់ជាភ្លេចរឿងយំស្រែកទៀតហើយ ព្រោះការលេងធ្វើឲ្យពួកគេសប្បាយចិត្ត មិនគិតពីអ្វីទាំងអស់។

តើកូនរបស់អ្នកធ្លាប់យំខ្លាំងរហូតទាល់តែគាំងដែរឬទេ? ការកែសម្រួលផ្លូវអារម្មណ៍ ទើបធ្វើឲ្យកុមារឈប់យំ និងមានភាពរីករាយជាងមុន។ ម្យ៉ាងទៀតអ្នកត្រូវដឹងថា ពេលខ្លះក្មេងក៏ចេះបាក់ទឹកចិត្តដែលធ្វើឲ្យពួកគេយំដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here