ឃើញកូនលេងទូរស័ព្ទមិនព្រមហាម ប៉ះពាល់ធ្ងន់ធ្ងរជាងអ្វីដែលអ្នកគិតទៅទៀត

0
3

ការមើលថែកុមារតូចៗមិនងាយស្រួលនោះទេ ព្រោះឪពុកម្តាយភាគច្រើនវីវក់នឹងការរកលុយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពេលខ្លះអ្នកត្រូវការមេដោះជំនួយ ដូចជាទូរស័ព្ទសម្រាប់មើលតុក្តា ឬមើលរឿងនិទាន តាមរយៈបណ្តោញសង្គមផ្សេងៗ ទើបពួកគេនៅស្ងៀម។ ក៏ប៉ុន្តែការបណ្តោយឲ្យកូនមើលយូរពេកអាចមានផលប៉ះពាល់អវិជ្ជមានច្រើនជាងអ្វីដែលមនុស្សជាច្រើនបានគិតទៅទៀត។

១.ធ្វើឲ្យកុមារមានការអភិវឌ្ឍយឺត

តើអ្នកដឹងទេថា កុមារដែលញៀននឹងការមើលតុក្តា ឬលេងហ្គេមក្នុងទូរស័ព្ទដៃច្រើនពេក ធ្វើការរៀនសូត្រ ព្រមទាំងភាពឆ្លាតវៃរបស់ពួកគេកាន់តែយ៉ាប់យឺន ដោយសារតែកង្វះការផ្តោតអារម្មណ៍ និងចំណាប់អារម្មណ៍ក្នុងការរៀន។ ព្រោះអារម្មណ៍ពួកគេផ្តោតទៅលើតែហ្គេម ឬតុក្តាដែមាននៅក្នុងទូរស័ព្ទតែប៉ុណ្ណោះ។

២.ធ្វើឲ្យកុមារមិនចូលចិត្តសង្គម

កុមារដែលមញៀននឹងការលេងហ្គេមក្នុងទូរស័ព្ទ ពិតជាកម្រនឹងមានទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញខ្លួនណាស់ ដែលធ្វើឲ្យមានការលំបាក់ក្នុងការចុះសម្រុងជាមួយមនុស្សដទៃ។ ក្រុមកុមារប្រភេទនេះត្រូវបានគេចាត់ទុកថា ជាមនុស្សឯកកោ ហេតុនេះឪពុកម្តាយទាំងឡាយគួរតែពិចារណាចំពោះទម្លាប់មើលទូរស័ព្ទរបស់កូនឡើងវិញ។

៣.ធ្វើឲ្យក្មេងមានចរិកឈ្លើយ

ជារឿយៗក្មេងដែលចង់លេងហ្គេម ព្រោះពួកគេចង់យកឈ្នេះ។ ការលេងហ្គេមប្រយុទ្ធភាគច្រើនមានដំណាក់កាលខ្លាំងៗ ឬហួសពីការគ្រប់គ្រង ដែលធ្វើឲ្យពួកគេស្រែកជេរនៅពេលដែលលេងចាញ់។ នេះជាទម្លាប់អាក្រក់មួយដែលធ្វើឲ្យកូនឈ្លើយបន្តិចម្តងៗ។

៤.ប៉ះពាល់ភ្នែក

ដោយសារតែពន្លឺពណ៌ខៀវ ដែលជះចេញពីអេក្រង់ទូរស័ព្ទ ប្រសិនបើកុមារមើលវាយូរ នឹងបណ្តោលឲ្យភ្នែកស្ងួត ស្រវាំង យូរៗទៅភ្នែកនឹងឡើងក្រហម ហើយភ្នែកនឹងចាប់ផ្តើមខូចបន្តិចម្តងៗ។ ដរាបណាវាអាចនឹងមានបញ្ហានៅពេលក្រោយ និងពិបាកព្យាបាលនាពេលអនាគត់ ដូច្នេះអ្នកគួរតែព្យាយាមកំណត់ពេលឲ្យកូនលេងទូរស័ព្ទឲ្យបានត្រឹមត្រូវ។

៥.ខូចសុខភាព

ដោយសារតែកុមារនៅតូចៗគួរតែធ្វើសកម្មភាពរាងកាយឲ្យបានច្រើនដើម្បីបញ្ចេញញើស តែប្រសិនបើកុមារញៀននឹងទូរស័ព្ទ វាតែបង្កឲ្យមានបញ្ហាធាត់ សុខភាពខ្សោយទៅៗ។

៦.ប៉ះពាល់ដល់ការអភិវឌ្ឍរាកាយ

នៅពេលកុមារគេងបានតិចដោយសារតែការមើលទូរស័ព្ទ តុល្យភាពអ័រម៉ូនដែលគេហៅថាអ័រម៉ូនលូតលាស់ មានផលប៉ះពាល់ ដែលបណ្តោលឲ្យការលូតលាស់របស់កុមារមានភាពខ្សោយ ហើយការគេងក៏មិនបានស្កប់ស្កល់ដែរ។

ក្រោយដឹងពីគុណវិបត្តិធ្ងន់ធ្ងរនៃការមើលទូរស័ព្ទ អាណាព្យាបាលទាំងឡាយគួរតែចេះបែងចែកពេលវេលា ឬកំណត់ពេលលេងទូរស័ព្ទឲ្យបានច្បាស់ ដើម្បីឲ្យកូនមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយត្រៀមខ្លួនបានល្អក្នុងការទទួលយកចំណេះដឹងពីការសិក្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here