ការឈឺចាប់ឆ្អឹងខ្នងចំពោះស្ត្រីមានផ្ទៃពោះ ត្រូវបានគេចាត់ទុកជារឿងធម្មតាបំផុត ព្រោះនៅពេលនេះទម្ងន់រាងកាយ និងទារកកាន់តែកើនឡើងខ្លាំងទៅៗ ដែលជាឱកាសបង្កើនការឈឺចាប់ឆ្អឹងខ្នង ជាពិសេសនៅតំប់អាងត្រគៀក។ ប៉ុន្តែកុំបារម្ភខ្លាំងពេក អាការៈឈឺឆ្អឹងខ្នងអាចការពារបាន ប្រសិនបើអ្នកអនុវត្តបច្ចេកទេស៦យ៉ាងនេះ។
១.កែឥរិយាបទអង្គុយ
ជៀសវាងការអង្គុយកោងខ្លួន ឬវេចទៅឆ្វេងទៅស្តាំ ព្រោះវាអាចធ្វើឲ្យឈឺឆ្អឹងខ្នងកាន់តែខ្លាំង។ ប្រសិនបើអ្នកពិបាកអង្គុយឲ្យត្រង់ខ្លួន សូមប្រើខ្នើយកល់ពីក្រោយ វានឹងជួយដោះស្រាយបញ្ហាឈឺខ្នងនៅនឹងកន្លែង។
២.កុំលើករបស់ធ្ងន់
អំឡុងពេលមានផ្ទៃពោះ ប្រសិនបើអ្នកទៅលើករបស់ធ្ងន់ៗ នឹងធ្វើឲ្យឈឺសាច់ដុំខ្នង និងរមួលក្រពើយ៉ាងងាយ ហើយបើចាំបាច់ត្រូវយករបស់អ្វីមួយ ត្រូវលត់អង្គង់ចុះ ដូច្នេះសាច់ដុំពោះមិនតឹងពេកទេ។
៣.ព្យាយាមធ្វើលំហាត់ប្រាណស្រាលៗ
ការធ្វើលំហាត់ប្រាណអាចជួយការពារការឈឺឆ្អឹងខ្នងបានយ៉ាងល្អ។ លំហាត់ប្រាណដែលត្រូវបានណែនាំមួយទៀតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺយូហ្គា និងហែលទឹក វាអាចជួយឲ្យរាងកាយមិនធ្វើការហួសប្រមាណ ការពារការឈឺខ្នង ហើយរាងកាយអ្នកម្តាយកាន់តែមានភាពរឹងមាំ
៤.ទិញខោសម្រាប់ទ្រពោះ
គន្លឹះសម្រាប់មួយទៀតសម្រាប់ស្ត្រីមានផ្ទៃពោះឈឺឆ្អឹងខ្នង គឺខោទ្រក្បាលពោះ។ វានឹងជួយកាត់បន្ថយការឈឺឆ្អឹងខ្នង និងជួយសម្រាលទម្ងន់ក្បាលពោះ។
៥.ពេលគេងត្រូវប្រើខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ
នៅពេលអ្នកម្តាយគេងបែរចំហៀង គួរតែប្រើខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចួយរក្សាទីតាំងគេងឲ្យបានត្រឹមត្រូវ និងជួយកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នងថែមទៀត។
តើអ្នកកំពុងតែមានបញ្ហាឈឺឆ្អឹងខ្នងមែនទេ? សាកល្បងបច្ចេកទេសងាយៗ៥យ៉ាងនេះ ធានាថាបញ្ហារបស់អ្នកនឹងបំបាត់បានយ៉ាងងាយ៕