កុំបរិភោគប្រៃពេកពេលមានផ្ទៃពោះ វាអាចប៉ះពាល់ទាំងម្តាយ និងកូន!

0
1

ក្រុមអ្នកវេជ្ជសាស្ត្របានផ្តល់ដំបូលន្មានថា ស្ត្រីមានផ្ទៃពោះគួរតែទទួលទានជាតិសូដ្យូមមិនលើសពី ២៤០០មីលីក្រាមក្នុងមួយថ្ងៃ ឬបើវាស់វាមិនលើសពី១ស្លាបព្រាកាហ្វេទេ ព្រោះរស់ជាតិប្រៃនឹងបង្កឲ្យមានសម្ពាធឈាមខ្ពស់អំឡុងពេលមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះវាជះឥទ្ធិពលអាក្រក់ដល់បេះដូង រួមទាំងការបង្កើនឱកាសនៃការពុលអាហារផងដែរ។

អាហារប្រៃដែលស្ត្រីមានផ្ទៃពោះគួរជៀសវាង៖

១.មិនមែនមានត្រឹមតែអំបិលទេដែលស្ត្រីមានផ្ទៃពោះគួរកាត់បន្ថយ សូម្បីតែគ្រឿងផ្សំដែលមានជាតិសូដ្យូមដូចជាទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស ក៏គួរតែកាត់បន្ថយការទទួលទានដែរ។ ខាងក្រោមនេះជាក្រមិតជាតិសូដ្យូមដែលមាននៅក្នុងទឹកជ្រលក់៖

ទឹកស៊ីវ ១ស្លាបព្រាកាហ្វេ ផ្ទុកជាតិសូដ្យូម ១,១៩០មីលីក្រាម

ទឹកត្រី ១ស្លាបព្រកាហ្វេ ផ្ទុកជាតិសូដ្យូម ៣៥០មីលីក្រាម

ទឹកជ្រលក់ម្ទេស ១ស្លាបព្រាកាហ្វេ ផ្ទុកជាតិសូដ្យូម ២៩០មីលីក្រាម។

២.អាហារកំប៉ុងគ្រប់ប្រភេទត្រូវបានណែនាំឲ្យកាត់បន្ថយការទទួលទាន ឧទាហរណ៍៖

ត្រីធូណាកំប៉ុង ១០០ក្រាម ជាតិសូដ្យូម ៣០០ក្រាម

ត្រីសាឌីនកំប៉ុង ១០០ក្រាម ជាតិសូដ្យូម ៦៥០មីលីក្រាម

មីកញ្ចប់មួយកញ្ចប់មានជាតិសូដ្យូម ១,៣២០មីលីក្រាម។

៣.ជៀសវាងអាហារផ្អាប់ដែលមានជាតិប្រៃដូចជា ត្រីប្រឡាក់ ប្រហុក ផ្អក ពងទាប្រៃ…ព្រោះវានឹងបណ្តោលឲ្យបរិមាណជាតិដូស្យូមស្ទះនៅក្នុងខ្លួនម្តាយច្រើនពេក។

៤.ជៀសវាងប៊ីចេង និងម្សៅ baking soda ព្រោះផលិតផលទាំងពីរមុខនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការចម្អិនអាហារ ប៉ុន្តែរសជាតិប្រៃរបស់វាក៏ត្រូវបានហាមឃាត់មិនឲ្យប្រើច្រើនផងដែរ។ ដូច្នេះអ្នកប្រើប្រាស់ត្រូវចេះកំណត់ជាតិប្រៃដោយខ្លួនឯង ដើម្បីរក្សាសុខភាពខ្លួនឯង និងកូនមិនទាន់កើត។

ការគ្រប់គ្រងជាតិសូដ្យូម ដែលអ្នកត្រូវការប្រើប្រាស់ជាប្រចាំពិតជាសំខាន់ណាស់ ព្រោះវាប៉ះពាល់ទាំងសុខភាពអ្នកម្តាយ និងកូននៅក្នុងផ្ទៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here