អាហារគ្រោះថ្នាក់៥ប្រភេទ ហាមទទួលទានពេលមានផ្ទៃពោះ

0
1

នៅពេលមានផ្ទៃពោះ អ្នកម្តាយគួរយកចិត្តទុកដាក់ទៅលើការទទួលទានឲ្យមែនទែន ប្រសិនបើអ្នកជ្រើសរើសអាហារបានត្រឹមត្រូវវាពិតជាល្អសម្រាប់សុខភាព ប៉ុន្តែបើជ្រើសរើសមិនបានត្រឹមត្រូវវិញនោះ កុំថាឡើយតែអ្នកខ្លួន​ឯង សូម្បីតែកូនក្នុងផ្ទៃក៏មានគ្រោះថ្នាក់ដែរ។ ខាងក្រោមនេះ គឺជាអាហារមានគ្រោះថ្នាក់៥ប្រភេទ ដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរជៀសវាង៖

១.អាហារសមុទ្រឆៅគ្រប់ប្រភេទ

មនុស្សមួយចំនួនចូលចិត្តញ៉ាំអាហារសមុទ្រឆៅ មិនថាបង្គា អយស្ទ័រ ឬត្រីនោះទេ ព្រោះពួកគេយល់ថាមានរសជាតិឆ្ងាញ់ ហើយជំនួយដល់សុខភាពថែមទៀត។ ទោះជាយ៉ាងណាអាហារសមុទ្រឆៅមិនសាកសមជាមួយនឹងស្ត្រីមានផ្ទៃពោះឡើយ ព្រោះវាអាចមានភាពកខ្វក់ ឬជាតិពុល រួមបញ្ចូលទាំងបាក់តេរី ដែលងាយនឹងធ្វើឲ្យរាគរូស ហើយមានហានិភ័យឆ្លងដល់ទារកផងដែរ។

២.ស៊ុតឆៅ

ទោះបីជាស៊ុតមានរសជាតិឆ្ងាញ់ និងពេញនិយមយ៉ាងណាក៏ដោយ ស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំស៊ុតឆៅឡើយ ព្រោះវាមានផ្ទុកបាក់តេរីដែលអាចបណ្តោលឲ្យរាគរូស ឈឺពោះ គ្រុន និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ បើប្រៀបធៀបស៊ុតឆៅ មានផ្ទុកសារធាតុចិញ្ចឹមទាបជាងស៊ុតឆ្អិនឆ្ងាយណាស់។ នេះជាមូលហេតុដែលស្ត្រីមានផ្ទៃពោះគួរជៀសឲ្យឆ្ងាយពីស៊ុតឆៅ ឬស៊ុតចម្អិនមិនបានឆ្អិនល្អ។

៣.បន្លែឆៅ

បន្លែដែលលក់នៅលើទីផ្សារភាគច្រើនមានផ្ទុកជី ឬថ្នាំបាញ់សម្លាប់សត្វល្អិតច្រើន ទោះបីជាអ្នកខំប្រឹងលាងយ៉ាងណាក៏មិនអស់ដែរ។ ប្រសិនបើអ្នកញ៉ាំទាំងឆៅ អាចប្រឈមនឹងបញ្ហារាកបានយ៉ាងងាយ ដូច្នេះ ការញ៉ាំបន្លែឆ្អិនមានសុវត្ថិភាពជាង។

៤.សាច់ឆៅ
ការបរិភោគសាច់ក្រហមដូចជាសាច់គោ ក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែធ្វើការចម្អិនឲ្យបានត្រឹមត្រូវ បើពុំដូច្នោះទេ អ្នក និងកូនក្នុងផ្ទៃអាចប្រឈមនឹងហានិភ័យឆ្លងមេរោគបាក់តេរីដូចជា Salmonella និង E. coli ដែលបង្កើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើង។

 ៥.សាច់ក្រកហតដក
អាហារមួយប្រភេទនេះពិតជាពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សភាគច្រើនក្នុងពេលបច្ចប្បន្ននេះ ប៉ុន្តែវាមានផ្ទុកសារធាតុ nitrates និង nitrit ដែលជាសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍទារក។

ទោះបីជាវាពិបាកក្នុងការចៀសវាងអាហារដែលអ្នកចូលចិត្តក៏ដោយ តែដើម្បីជៀសផុតពីការបំផ្លាញ់សុខភាពទាំងខ្លួនឯង ក៏ដូចជាកូនក្នុងផ្ទៃ អ្នកគួរតែឈប់ទទួលទានអាហារ៥ប្រភេទដូចខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here