ឈប់ច្រលំទៅ! កូនទាបឬកម្ពស់មិនអាស្រ័យលើហ្សែនតែមួយមុខទេ នៅមានកត្តាសំខាន់៣ចំណុចទៀត

0
1

កត្តាដែលជួយឲ្យកុមារអភិឌ្ឍកម្ពស់បានល្អ មិនត្រឹមតែទាក់ទងនឹងហ្សែននោះទេ វាក៏អាស្រ័យលការបិភោគអាហារ ការធ្វើលំហាត់ប្រាណ ជាពិសេសការគេងតែម្តង។

យោងតាមស្ថិតិនៃការស្រាវជ្រាវបានការកំណត់ថា ការគេងចាប់ពីម៉ោង៩យប់ ដល់ម៉ោង១អាធ្រាត និងចាប់ពីម៉ោង ៥ទៀបភ្លឺ ទៅ៧ព្រឹក ជាពេលដែលរាងកាយរបស់កុមារមានលក្ខខណ្ឌអំណោយផលក្នុងការអភិវឌ្ឍកម្ពស់បានល្អបំផុត។ ហេតុនេះ ឪពុកម្តាយគួរតែទម្លាប់កូនគេងឲ្យបានស្កប់ស្កល់ ក្នុងអំឡុងពេលទាំងវេលាទាំងពីរពេលនេះ។

មនុស្សភាគច្រើនយល់ថា ការលូតកម្ពស់អាស្រ័យទៅលើកត្តាហ្សែន ដែលធ្វើឲ្យឪពុកម្តាយដែលទាបៗមានការព្រួយបារម្ភជាខ្លាំង។ តាមពិតហ្សែន​គ្រាន់តែជាកត្តាធម្មជាតិក្នុងការកំណត់កម្ពស់ ក៏ប៉ុន្តែការទទួលទានអាហារ ការធ្វើលំហាត់ប្រាណ និងការគេង ក៏មានសារៈសំខាន់ដែរ។

ការធ្វើលំហាត់ប្រាណធ្វើឲ្យមានតុល្យភាពដល់ការលូតលាស់ឆ្អឹង និងបំលែងកាល់ស្យូម និងផូស្វ័រនៅពេលពេញរាងកាយ បង្កើនល្បឿនដល់ការបញ្ចូនសារធាតុរ៉ែទៅក្នុងឆ្អឹង ជំរុញការផលិតអ័រម៉ូនលូតលាស់ និងលើកកម្ពស់ដល់ការលូតលាស់នៃឆ្អឹង។

ដើម្បីលើកកម្ពស់ដល់ការលូតលាស់ កុមារត្រូវធ្វើលំហាត់ប្រាណ ៣០ទៅ ៤៥នាទីក្នុងមួយថ្ងៃ ហើយអនុវត្តឲ្យបាន ៤ទៅ ៥ថ្ងៃក្នុងមួយសប្តាហ៍។ កីឡាដែលសមសម្រាប់កុមារ គឺលោតអន្ទាក់ រត់ ហែលទឹក លេងបាល់ ជាដើម។

ការគេងបានស្កប់ស្កល់ត្រូវបានកំណត់ចាប់ពីម៉ោង៩យប់ ដល់ ១អាធ្រាត និងមួយទៀតចាប់ពីម៉ោង ៥ទៀបភ្លឺ ដល់ ៧ព្រឹក។ ដូច្នេះកត្តាសំខាន់មួយសម្រាប់ជំរុញឲ្យកុមារលូតកម្ពស់បានល្អ គឺឪពុកម្តាយត្រូវទម្លាប់ឲ្យកូនចូលគេងមុនម៉ោង៩យប់ជាប្រចាំ ហើយមិនត្រូវមានអ្វីរំខាន់ដល់ដំណេកកូនឡើយ។

ក្រៅពីនេះ ការផ្តល់អាហារត្រឹមត្រូវក៏មានសារៈសំខាន់ដល់ការលូតកម្ពស់របស់កូនផងដែរ។ ប្រូតេអ៊ីន និងសារធាតុរ៉ែ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការលូតកម្ពស់ ជាពិសេសការផ្តល់ ស៊ុត សាច់ត្រី ទឹកដោះគោ សណ្តែក…។ តែអ្នកមិនត្រូវឲ្យកុមារញ៉ាំលឿនពេក ដាក់លេបៗ ឬញ៉ាំអាហារសម្រន់តាមអំពើចិត្តនោះទេ។

ឪពុកម្តាយត្រូវចង់ចាំ ដើម្បីប្រាដកថា កម្ពស់ដោយសារតែហ្សែន គឺជាកត្តាតែមួយចំណែកប៉ុណ្ណោះ ប៉ុន្តែការថែទាំជាប្រចាំពិតជាសំខាន់ណាស់ដោយពឹងផ្អែកទៅលើការធ្វើលំហាត់ប្រាណ ការញ៉ាំ និងគេងឲ្យបានគ្រប់គ្រាន់ នឹងត្រឹមត្រូវតាមពេលវេលា ទើបកម្ពស់លូតបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here