ការប្រៀបធៀបកូនជាមួយនឹងក្មេងដទៃ ប្រៀបដូចជាការធ្វើបាបបេះដូងកូនខ្លួនឯងអញ្ចឹម បើទោះបីជាពេលខ្លះឪពុកម្តាយធ្វើវាក៏ព្រោះតែចង់ឲ្យកូនល្អក៏ដោយ ប៉ុន្តែនៅក្នុងស្ថាននេះនឹងធ្វើឲ្យពួកគេអន់ចិត្ត។ តើវាអាចធ្វើឲ្យកូនកូនរបស់អ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង ដំណើរការគិតមានភាពយឺតយ៉ាវ និងការអភិវឌ្ឍមិនរីកចម្រើនមែនទេ? ថ្ងៃនេះយើងនឹងបង្ហាញពីចំណេះដឹងមួយចំនួន ព្រមទាំងការប្រុងប្រយ័ត្នការប្រៀបធៀបកូនជាមូយក្មេងដទៃទៀតទៅ។
មូលហេតុដែលឪពុកម្តាយគួរតែឈប់ធ្វើការប្រៀបធៀប
១.ការប្រៀបធៀបមិនបានធ្វើឲ្យកូនរបស់អ្នកមានភាពប្រសើរឡើងនោះទេ តែវាបែរជាធ្វើឲ្យពួកគេមានភាពច្រណែន ឬបាត់បង់ភាពជឿជាក់លើខ្លួនឯងទៅវិញ។
២.ការប្រៀបធៀបអាចលើកទឹកចិត្តដល់កុមារខ្លះ ប៉ុន្តែប្រហែលជាមិនមានប្រសិទ្ធភាពចំពោះកុមារមួយចំនួនទៀតទេ។ តាមពិតអ្នកគួរតែសិក្សាអំពីទម្លាប់រសប់កូនជាមុនសិន។
៣.ការប្រៀបធៀបមិនអាចធ្វើឲ្យកុមារមានអារម្មណ៍ល្អដូចការរំពឹងទុកនោះទេ វាអាចជាមូលហេតុធ្វើឲ្យកុមារកាន់តែមានភាពយ៉ាប់យ៉ឺន។
គុណសម្បត្តិនៃការប្រៀបធៀបកុមារ
១.ធ្វើឲ្យកុមារបាត់បង់ទំនុកចិត្តលើខ្លួនឯង មិនហ៊ានធ្វើអ្វីដែលមានលក្ខណៈស្ថាបនា។
២.កូនរបស់អ្នកអាចនឹងច្រណែនជាមួយក្មេងដទៃទៀត។
ដូច្នេះដើម្បីឲ្យកូនអ្នកមានភាពរីករាយ និងមានការអភិវឌ្ឍបានល្អ ឪពុកម្តាយទាំងឡាយគួរតែឈប់ធ្វើការប្រៀបធៀបទៀតទៅ ទោះបីជាកូនរបស់មិនល្អឥតខ្ចោះដូចក្មេងដទៃក៏ដោយ។ ផ្ទុយទៅវិញអ្នកគួរតែលើកទឹកចិត្តកូន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ដើម្បីឲ្យកូនមានកម្លាំងចិត្តធ្វើអ្វីៗដោយភាពជឿជាក់៕