វិធីបង្កើនថាមពលខួរក្បាលរបស់កូនឲ្យកាន់តែឆ្លាតវៃ ជាមួយនឹងសកម្មភាព៥ចំណុច

0
1

ខួរក្បាលរបស់កូនអ្នក គឺជាអាវុធដ៏មានឥទ្ធិពលសម្រាប់ការលូតលាស់ និងការដឹងនាំផ្នែកផ្សេងៗនៃរាងកាយ។ ដូច្នេះប្រសិនបើកូនរបស់អ្នកមានខួរក្បាលដែលមានថាមពលខ្លាំងនឹងធ្វើឲ្យពួកគេឆ្លាតវា និងមានជំនាញក្នុងការគិតបន្ថែមទៀត។ ថ្ងៃនេះយើងនឹងណែនាំពីសកម្មភាពបង្កើនខួរក្បាលចំនួន ៥ចំណុចដែលនឹងធ្វើកូនរបស់អ្នកមានភាពឆ្លាតវៃជាងមុន។

១.ឲ្យកូនរបស់អ្នកព្យាយាមសរសេរកំណត់ហេតុប្រចាំថ្ងៃ

ការសរសេរកំណត់ហេតុ និងរឿងនិទាន គឺជាការអនុវត្តជំនាញសរសេរ​ រួមទាំងជំនាញទំនាក់ទំនងផងដែរ។ ដូច្នេះប្រសិនបើកូនៗរបស់អ្នកព្យាយាមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរាល់ថ្ងៃ ហើយឧស្សាហ៍មើលឡើងវិញនូវរឿងរ៉ាវអតីតកាលដែលពួកគេបានសរសេរទុក វាក៏អាចធ្វើឲ្យកុមាររៀនចេះសរសេរជាភាសាបានយ៉ាងល្អ។

២.ឲ្យកូនឲ្យច្រៀង

ការច្រៀង គឺជាវិទ្យាសាស្ត្រដែលធ្វើក្មេងៗមានអារម្មណ៍ធូរស្បើយ។ ភាពរីករាយជាមួយនឹងចម្រៀងដែលពួកគេបានច្រៀង គឺជាវិធីព្យាបាលផ្លូវចិត្ត ហើយវាក៏ជួយឲ្យកូនអ្នកមានការចងចាំបានល្អផងដែរ។

៣.នាំកូនធ្វើសមាធិ

ការធ្វើសមាធិ អាចជួយបណ្តុះអារម្មណ៍របស់កុមារឲ្យមានភាពស្ងប់ស្ងាត់។ ភាពស្ងាប់ស្ងាត់ធ្វើឲ្យកុមារមានការផ្តោតអារម្មណ៍ខ្ពស់ ជាពិសេសការសិក្សា។ សាល្បងអនុវត្តវិធីនេះមួយថ្ងៃឲ្យបាន ១៥នាទី វាអាចធ្វើឲ្យជីវិតកូនកាន់តែមានភាពប្រសើរឡើង។

៤.ឲ្យកូនចូលរួមសកម្មភាពធ្វើម្ហូប

ការចង់ចាំមុខម្ហូប ដែលពួកគេបានចូលរួមធ្វើជាមួយអ្នករាល់ថ្ងៃ វានឹងជួយធ្វើឲ្យកុមារមានការចង់ចាំច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ មិនថាវាជាមុខម្ហូបដែលផ្សំពីបន្លែបៃតង ឬសាច់នោះទេ ជាពិសេសការញ៉ាំផ្លែឈើដែលមានអាស៊ីតហ្វូលិក និងវីតាមីន B អាចកាត់បន្ថយជំងឺវង្វេងស្មារតី អាចជំរុញដល់ការអភិវឌ្ឍខួរក្បាលកាន់តែប្រសើរ។

៥.លេងកីឡា

តើអ្នកដឹងទេថា កីឡាផ្សេងៗមិនថាការលោត ឬរត់នោះទេ គឺអាចជំរុញឲ្យឈាមបញ្ចូនទៅកាន់ខួរក្បាលកាន់តែច្រើន ដែលនាំឲ្យខួរក្បាលដំណើរការបានល្អ។

ប្រសិនបើអ្នកអាចចំណាយពេលខ្លះក្នុងការធ្វើសកម្មភាពទាំងប៉ុន្មាននេះរួមគ្នាជាមួយនឹងកូនបាន វានឹងជួយជំរុញឲ្យខួរក្បាលពួកគេមានការលូតលាស់បានល្អ ហើយអាចក្លាយជាក្មេងដ៏មានសមត្ថភាពម្នាក់នៅក្នុងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here