ការសម្រាលកូនក្នុងទឹក មានន័យថាការបង្កើតកូននៅក្នុងអាងតូចល្មមដែលគេដាក់ទឹកមានសីតុណ្ហភាពក្តៅឧណ្ឌៗចូល ហើយវាអាចធ្វើឡើងនៅក្នុងមន្ទីរពេទ្យ ឬនៅក្នុងផ្ទះស្ត្រីសម្រាលកូនតែម្តង។ បច្ចុប្បន្ននេះការសម្រាលកូនក្នុងទឹក គឺជាជម្រើសដ៏ពេញនិយមមួយ សម្រាប់អ្នកម្តាយនៅប៉ែកអឺរ៉ុប ព្រោះវាត្រូវបានគេយល់ថា បង្កភាពងាយស្រួលដល់ការសម្រាល។ ប៉ុន្តែការសម្រាលកូនក្នុងទឹក អាចមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។
គុណសម្បត្តិនៃការសម្រាលកូនក្នុងទឹក
១.ជួយសម្រួលដល់ការចល័ត និងផ្តល់ទីតាំងសម្រាលបានស្រួល
២.បង្កើនល្បឿនក្នុងការសម្រាល
៣.កាត់បន្ថយសម្ពាធឈាម
៤.ជួយឲ្យអ្នកម្តាយអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានច្រើន
៥.ជួយសម្រាលភាពឈឺចាប់
៦.ជួយរក្សាថាមពលអ្នកម្តាយ
៧.កាត់បន្ថយតម្រូវការប្រើថ្នាំ និងការអន្តរាគមន៍ពីគ្រូពេទ្យ
៨.កាត់បន្ថយការរបួស និងការកាត់ទ្វារមាសពេលសម្រាល
គុណវិប្បត្តិនៃការសម្រាលកូនក្នុងទឹក
១.អ្នក និងកូនអាចឆ្លងមេរោគ
២.ទងផ្ចិតអាចដាច់មុនពេលទារកស្រង់ចេញពីក្នុងទឹក
៣.សីតុណ្ហភាពរាងកាយទារក អាចខ្ពស់ ឬទាបពេក
៤.កូនរបស់អ្នកអាចដកដង្ហើមនៅក្នុងទឹក
៥.កូនរបស់អ្នកអាចប្រកាច់ ឬមិនអាចដកដង្ហើមបាន
ការសម្រាលកូននៅក្នុងទឹកមានភាពពេញនិយមសម្រាប់អ្នកម្តាយនៅប៉ែកអឺរ៉ុប ប៉ុន្តែនៅប្រទេសយើងវិញ គេដូចជាមិនទាន់ឃើញមន្ទីរពេទ្យណាមួយអនុវត្តបច្ចេកទេសនេះនៅឡើយ៕