រឿង​គួរ​ឲ្យ​អាម៉ាស់៥ចំណុចរបស់ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ប្រ​កែ​ច​បាន

0
1

ជាធម្មតា​នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ភាគច្រើន​តែងតែមាន​អា​ការមិន​ស្រួលខ្លួន ចង់​ក្អួតចង្អោរ ឬ​ចាញ់​ជា​រៀងរាល់​ព្រឹក។ ប៉ុន្តែ​អំឡុង​ពេលនេះ ស្ត្រី​នៅមាន​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​ជាច្រើន​ទៀត តែ​ពួកគេ​តែងតែ​លាក់បាំង​មិន​ចង់​ឲ្យ​អ្នកណា​ដឹង​ឡើយ។

ក​ណ្តោ​ស​លេច​នោម
នៅពេល​ពោះ​កាន់តែ​ធំ ប្លោកនោម​នឹងមាន​ចន្លោះ​ទំនេរ​តិច ហើយ​ទឹកនោម​ឆាប់​ពេញ​បំផុត។ ហេតុនេះ នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ក​ណ្តោ​ស់ ឬ​ក្អកម្តងៗ ប្លោកនោម​នឹងមាន​សម្ពាធ​កាន់តែខ្លាំង ដែល​អាចធ្វើ​លេច​នោម​បាន។

ជើង​ទាំងពីរ​ធ្លាប់តែ​ស្រ​ឡូ​ន ប្រែ​ជាធំ​ជាង​មុន​នៅពេល​មាន​ផ្ទៃពោះ ជើង​របស់​មនុស្ស​ស្រី​មានការ​ប្រែប្រួល​ខុសពី​ពេលមុន ដោយសារតែ​ការឡើង​ទម្ងន់ ហើយ​ត្រូវ​ទទួលបន្ទុក​ទ្រ​ទម្ងន់​កាន់តែខ្លាំង។ ទោះជា​យ៉ាងណា បញ្ហា​ជើង​រីក​ធំ និង​ហើម អាច​ប្រែជា​ធម្មតា​វិញ បន្ទាប់ពី​ការ​សម្រាលកូន​រួច។ ក្នុងករណី ជើងមាន​ការប្រែប្រួល​ខ្លាំង ទោះ​សម្រាលកូន​ហើយក៏​ជើង​នៅតែ​ធំ​ដដែល។

ហៀរ​ទឹកដោះ
នៅពេល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ សុដន់​ចាប់ផ្តើម​ធ្វើការ​ផលិត​ទឹកដោះ​កាន់តែច្រើនឡើងៗ ដើម្បី​ត្រៀម​បំពេញតម្រូវការ​កូន​នៅពេល​កើតមក។ ករណីនេះ អា​ចប​ណ្តោ​ល​ឲ្យ​មាន​ទឹកដោះ​ហៀរ​ចេញមកក្រៅ​ប្រលាក់​អាវ។

ធ្លាក់​សម្រស់
ទោះបីជា​បញ្ហា​ធ្លាក់​សម្រស់​ធ្វើ​ឲ្យ​ស្ត្រី​ខ្មាស់​គេ​ក៏ដោយ ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ទៅហើយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន ជាពិសេស​បញ្ហា​ជាំ និង​កើតមុន​តែម្តង។ ការ​កើតមុន​កាន់តែច្រើន នៅពេលដែល​ការប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន​នៅក្នុង​រាងកាយ​មិនអាច​គ្រប់គ្រង​បាន។

ប៉ុន្តែ​អ្នក​មិន​គួរប្រើ​គ្រឿងសំអាង​ផ្តេសផ្តាស់​នោះទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​អ​សុវត្ថិភាព​ចំពោះ​ទារក ដូច្នេះ​សូម​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ជាមុនសិន។

លេច​អាចម៍​នោម ពេល​សម្រាល
រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត​សម្រាប់​ស្ត្រី​ទាំងឡាយ គឺ​នៅពេល​សម្រាល​មក​ទាំង​អាចម៍​ទាំង​នោម។ នេះ​ដោយសារតែ ពេល​សម្រាល​ស្ត្រី​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង ដើម្បី​រុញច្រាន​កូន​ចេញមកក្រៅ ហើយ​អាចម៍​នោម នឹង​មកជា​មួយ​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here