ហេតុអ្វី​ទារក អាយុ ១ ទៅ ៣ ខែ​ឧស្សាហ៍​យំ​ខ្លាំង ?

0
2

ឪពុកម្ដាយ​មួយចំនួន​ប្រហែលជា​ចង់ដឹងថា ហេតុអ្វី​បានជា​កូន​ទើបតែ​កើត​បាន ៣ ខែ ឧស្សាហ៍​យំ​ខ្លាំង រហូតដល់​ពេលខ្លះ​យំ​មិន​បាត់​សោះ ទាំងយប់​ទាំង​ថ្ងៃ ហើយ​មាន​ពេលខ្លះទៀត​ទារក​យំ​ម្ដង ២ ម៉ោង​ជាប់​គ្នា​ក៏បាន​ដែរ។

បញ្ហា​មួយ​នេះ គេហទំព័រ មាតា និង ទារក (Baby and Mom) សូមជម្រាបថា មាន​អាកា​រៈ​ពីរ យ៉ាង​ដែល​បណ្ដាល​ឲ្យ​ទារក​ស្រែកយំ​ខ្លាំង​រាល់ពេល​គឺ ៖

១.កូន​ឃ្លាន ត្រូវ​អាហារ និង​ទឹក

២. កូន​មាន​អារម្មណ៍​មិន​ស្រណុកខ្លួន អាចមកពី​មាន​អាកា​រៈ​សើម​ផ្អាប់

នៅ​ខណៈដែល​ទារក​មាន​អាយុ​ចាប់ពី ១ ទៅ ៣ ខែ កូនតូច​រមែងតែងតែ​ស្រែកយំជារឿយៗ តែ​អ្នក​ត្រូវតែ​សង្កេត​ថា កូន​ជា​ស្រលាញ់

របស់​អ្នកមាន​អាកា​រៈទាំង​ពីរ​ខាងលើ​ដែរឬទេ ? ប្រសិនបើ​អ្នក​សង្កេតឃើញ​កូន​ខុស​ប្រក្រតី​មិន​ដូច្នោះ​ទេ នោះ​បញ្ជាក់ថា កូន​របស់​អ្នក​អាចមាន​អាកា​រៈផ្សេងៗដូចជា ៖ ហើមពោះ តឹង​ច្រមុះ ច្អល់ពោះ ឬ​មាន​អាកា​រៈ​ក្ដៅ​ក្បាល ជាដើម ។

តែ​យ៉ាងណាក្ដី លោក​អ្នកជា​ឪពុកម្ដាយ គួរតែ​រំងាប់​អារម្មណ៍​សម្រួល​អារម្មណ៍​បន្ដិច ក្នុង​រយៈពេល​ដែល​កូន​មាន​អាយុ​ពី ១ ខែ ទៅ ៣ ខែ នេះ ព្រោះថា កំឡុងពេល​ហ្មឹ​ង កូនតូច​តែងតែមាន​អាការៈចម្លែកៗ ហើយ​ឧស្សាហ៍​យំ​ច្រើន ដែល​ពេលខ្លះ​អាច​យំ​រំខាន​ដល់​ដំណេក​របស់​អ្នក​ផងដែរ ដូច្នោះ​ហើយ​មានតែ​ភាព​អត់ធ្មត់​នឹង​សម្រួល​អារម្មណ៍​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ឆ្លង​ផុត​ដំណាក់កាល​នេះ។ នេះ​បើតាម​ការដកស្រង់​ចេញពី​គេ​ទំព័រ maerakluke ៕

LEAVE A REPLY

Please enter your comment!
Please enter your name here