មនុស្សស្រីដែលរួមភេទជាប្រចាំនៅវ័យក្មេង នឹងទទួលបានប្រយោជន៍មិនគួរឲ្យជឿ

0
1

ការស្រាវជ្រាវថ្មីមួយពីមហាវិទ្យាល័យ London បានបង្ហាញថា ការរក្សាស្ថិរភាពរួមភេទជាប្រចាំចំពោះយុវវ័យ ឬមនុស្សវ័យកណ្តោក អាចជួយការពារបញ្ហាដែលស្ត្រីភាគច្រើនតែងតែមានការភ័យខ្លាច។

ការងារដែលដឹកនាំដោយលោក Megan Arnot មកពីសាកលវិទ្យាល័យ London ចក្រភពអង់គ្លេស បានរកឃើញថា រាងកាយរបស់ស្ត្រីនឹងត្រូវបានផ្លាស់ប្តូរពិតជាមិនគួរឲ្យជឿ ប្រសិនបើមិនបានរួមភេទទៀងទាត់។

ជាពិសេស រាងកាយនឹងមាន ការដោះដូវជីវសាស្ត្រ ដែលបណ្តោលឲ្យស្ត្រីត្រូវបង្កើនហានិភ័យឆាប់អស់រដូវ។ រាងកាយរបស់អ្នកនឹងយល់ថា បើគ្មានការរួមភេទ នោះឱកាសនៃការមានផ្ទៃពោះក៏គ្មានដែរ ដូច្នេះវាគ្មានន័យទេក្នុងការវិនិយោគថាមពលដើម្បីបញ្ចេញពងអូរុវល។

មួយវិញទៀត ការដោះដូរជីវសាស្ត្រ កើតឡើងដើម្បីបញ្ឈប់ការវិនិយោគអូវុល ដើម្បីផ្តោតថាមពលទៅលើសកម្មភាពជីវិតផ្សេងទៀត។

ប្រសិនបើស្ត្រីវ័យកណ្តោលមាន ការរួមភេទជារៀងរាល់សប្តាហ៍ ពួកគេមានការថយចុះហានិភ័យនៃការអស់រដូវដល់ទៅ ២៨ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់។ ប្រសិនបើអ្នករួមភេទជារៀងរាល់ខែ ហានិភ័យនឹងថយចុះ ១៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here