តិចនិចបង្រៀនកូនឲ្យចូលចិត្តអានសៀវភៅតាំងពីតូច

0
1

ប្រសិនបើកុមារធំឡើងជាមួយទម្លាប់អានសៀវភៅ នោះប្រាដកជាអាចពង្រីកក្តីស្រមៃ និងរៀបចំខួរក្បាលរបស់ពួកគេឲ្យមានគុណភាពសម្រាប់ការគិត ព្រមទាំងបង្កើនចំណេះដឹងបានច្រើននាពេលអនាគត់។

តើកុមារចូលចិតអានសៀវភៅនៅអាយុប៉ុន្មាន? វេជ្ជបណ្ឌិតវិលករិកលោក Prasert Palitprinting និងជាអ្នកនិពន្ធដ៏ល្បីល្បាញបានស្នើឲ្យមានទម្លាប់អានសៀវភៅសម្រាប់កុមារអាយុចន្លោះពី ៣ដល់ ៦ឆ្នាំ ជាអាយុដែលកុមារអាចអភិវឌ្ឍខួរក្បាលបានច្រើនបំផុត។

ដោយសារកោសិកាខួរក្បាលនឹងចាប់ផ្តើមរីកលូតលាស់ពង្រីកសាខាសរសៃប្រសាទឲ្យប៉ះគ្នា និងបង្កើតចំណុចតភ្ជាប់នៃប្រព័ន្ធសរសៃប្រសាទរហូតដល់បង្កើតជាសៀគ្វីនៅក្នុងប្រព័ន្ធសរសៃប្រសាទ ដូច្នេះបើអាចធ្វើបានឪពុកម្តាយគួរអានរឿងនិទានឲ្យកូនស្តាប់ចាប់ពីអាយុ ២ឆ្នាំ រៀងរាល់មុនពេលចូលគេង។ ការធ្វើបែបនេះនឹងធ្វើឲ្យកុមានមានក្តីស្រមៃនៅក្នុងខួរក្បាលរបស់ពួកគេ។

វិធីបង្រៀនកូនឲ្យចូលចិត្តអានសៀវភៅ

១.អនុវត្តការអានរឿងសប្បាយៗ និងបង្រៀនកូនឲ្យចេះគិត ដូច្នេះកូនមិនមានអារម្មណ៍ធុញទ្រាន់ទេ។

២.ព្យាយាមជ្រើសរើសពេលវេលាសម្រាប់អានរឿងនិទាន ឬបង្កាត់កូនឲ្យព្យាយាមអានអំឡុងពេលសម្រាក ដូចជាមុនពេលចូលគេង។

៣.អានឲ្យខ្លាំងៗ ឬធ្វើសំលេងតាមតួអង្គក្នុងរឿង ដើម្បីឲ្យពួកគេចាប់អារម្មណ៍។ ប្រសិនបើកូនចូលចិត្តស្តាប់រឿង នៅពេលធំឡើងពួកគេនឹងចង់អានដោយខ្លួនឯង ហើយបង្កើតទម្លាប់នេះដោយខ្លួនឯង។

៤.ព្យាយាមឲ្យកូនអ្នកហាត់អានរឿងប្លែកៗ ដូចជារឿងរ៉ាវនៅក្នុងសាលាជាដើម។

៥.គួរសាកល្បងលេងល្បែងផ្តុំពាក្យជាមួយនឹងកូន នេះក៏ជាវិធីមួយដែលធ្វើឲ្យគេចេះពាក្យច្រើន ដែលបង្កភាពងាយស្រួលក្នុងការអានផងដែរ។

ទម្លាប់របស់កុមារ គឺកើតចេញពីការចិញ្ចឹមបីបាច់របស់ឪពុកម្តាយ។ ដូច្នេះប្រសិនបើអ្នកមិនចង់ឲ្យកូនភ្លេចពីភាពប៉ិនប្រសប់ខាងភាសា សូមព្យាយាមអានរឿងនិទានឲ្យពួកគេស្តាប់ចាប់ពីអាយុ ២ឆ្នាំឡើងទៅ ហើយបង្កាត់ឲ្យពួកគេអាននៅពេលពួកគេចង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here