គ្រាន់ឈឺពោះតិចៗភ្លាម តើទារកនឹងកើតចេញមកភ្លែតមែនទេ?

0
1

តាមពិតមុនពេលសម្រាល រាងកាយរសប់ស្ត្រីនឹងឲ្យសញ្ញាជាមុនដែលបង្ហាញថា កូននឹងចេញមកឃើញពិភពលោកឆាប់ៗនេះ ក៏ប៉ុន្តែមិនមែនគ្រាន់តែការឈឺពោះតិចៗបង្ហាញមកភ្លាម ទារកចេញមកភ្លែតនោះទេ។ មុននឹងដល់ពេលសម្រាល រាងកាយស្ត្រីច្បាស់ជាផ្តល់សញ្ញាមួយចំនួន ដែលអ្នកអាចត្រៀមខ្លួនទៅពេទ្យបានទាន់ពេលវេលាបាន។

ខាងក្រោមនេះជាសញ្ញាប្រាប់ថា អ្នកពិតជាដល់ពេលសម្រាល ដែលត្រូវប្រញាប់ទៅមន្ទីរពេទ្យហើយ៖

ការកន្ត្រាក់នៃស្បូន

១.នៅពេលដែលអ្នកដល់ពេលសម្រាល ស្បូននឹងចាប់ផ្តើមមានការកន្ត្រាក់ខ្លាំងៗ។

២.ការកន្ត្រាក់ទាំងនេះមានរយៈពេលប្រហែលជា ៣០ទៅ៤៥នាទី និងកាន់តែខ្លាំងឡើងៗបន្ថែមទៀត។

៣.ពេលដែលស្បូនធ្វើការកន្ត្រាក់ខ្លាំងឡើងៗ ជាពេលដែលអ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យហើយ។

សញ្ញាផ្សេងទៀតនៃការសម្រាល

១.មានការហូរឈាម អមជាមួយនឹងទឹករំអិលចេញពីមាត់ស្បូន។

២.មានស្លេសសៗគ្របដណ្តបលើមាត់ស្បូន ចេញមកដោយឯងៗ។

៣.ស្ត្រីខ្លះក៏មានអារម្មណ៍ថា មានសម្ពាធកើតឡើងនៅតំបន់ឆ្អឹងអាងត្រគាកខាងក្រោម មានន័យថាក្បាលទារកកំពុងតែចុះដល់ឆ្អឹងត្រគាកហើយ។

ការពង្រីកមាត់ស្បូន

១.នៅពេលដែលអ្នកឈានដល់សប្តាហ៍ទី ៣៦ គ្រូពេទ្យនឹងចាប់ផ្តើមធ្វើការពិនិត្យមើលស្បូន ដើម្បីដឹងថាមាត់ស្បូនរបស់អ្នកកំពុងតែពង្រីកបានកម្រិតណា។

២.នៅពេលដែលស្បូនរបស់អ្នកចាប់ផ្តើមកន្ត្រាក់កាន់តែទៀងទាត់ មាត់ស្បូននឹងចាប់ផ្តើមរីកកាន់តែលឿន។

ហេតុផលផ្សេងទៀត ដែលអ្នកគួរទៅមន្ទីរពេទ្យជាបន្ទាន់

នៅពេលអ្នកឈានដល់សប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ អ្នកមានរឿងធំៗចំនួន ៣ដែលគួរតែប្រញាប់ទៅមន្ទីរពេទ្យ។

១.ប្រសិនបើអ្នកមានការហូរឈាមច្រើនខុសប្រក្រតី សូមទៅមន្ទីរពេទ្យភ្លាម។

២.ប្រសិនបើអ្នកមិនមានអារម្មណ៍ថា ទារកកំពុងរើបំរាស់ខ្លាំង អ្នកក៏គួរតែប្រញាប់ទៅមន្ទីរពេទ្យដែរ។

៣.ប្រសិនបើមានការឈឺចាប់នៅតែបន្តកើតមានក្នុងពេលស្បូនកន្ត្រាក់ អ្នកគួរតែទៅមន្ទីរពេទ្យដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here