ផលប៉ះពាល់​នៃ​ការយក​កូន​នៅ​វ័យ​លើស៣៥ឆ្នាំ!

0
1

ការពិត​បច្ចុប្បន្ននេះ​ស្ត្រី​ភាគច្រើន​ស​ម្រេ​ចិត្ត​ធ្វើជា​ម្តាយ​របស់គេ​នៅ​វ័យ​ចំណាស់​បន្តិច ដោយសារតែ​មូលហេតុ​ជាច្រើន ដូចជា​ការជ្រើសរើស​គោ​ដៅ​អាជីព ការអប់រំ បញ្ហា​ហិរញ្ញវត្ថុ ឬ​មិនទាន់​ដល់​គូ​ជាដើម។ ប៉ុន្តែ​ការយក​កូន​នៅ​អាយុ​លើស ៣៥ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ផលវិបាក​ផ្នែក​វេជ្ជសាស្ត្រ​ជាង​ស្ត្រី​វ័យក្មេង ទាំង​អំឡុងពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល។

ស្ត្រី​ដែលមាន​ផ្ទៃពោះ​នៅ​អាយុ​លើស ៣៥ឆ្នាំ អាចមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅរក​ជំងឺលើសឈាម ទឹកនោមផ្អែម ឬ​មាន​បញ្ហា​ជាមួយនឹង​សុក។

តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ជៀស​ផុតពី​បញ្ហា​ទាំងអស់នេះ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​អាយុ​លើស ៣៥ឆ្នាំ?

ការថែរក្សា​ខ្លួន​ឲ្យ​បានល្អ​មុនពេល​មាន​ផ្ទៃពោះ ស្វែងរក​ការអប់រំ​ពី​ការ​មាន​ផ្ទៃពោះ ញ៉ាំ​អាហារ​ដែលមាន​ផាសុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់។ ម្យ៉ាងទៀត ការធ្វើ​តេស្តរ​រកមើល​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ ក៏​អាចជួយ​ទប់​ស្តា​ត់​បញ្ហា​ដែល​កើតមាន​ចំពោះ​ស្ត្រី​មានកូន​នៅ​វ័យ​នេះ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here