បញ្ហាធំគួរឲ្យព្រួយបារម្ភបំផុត ចំពោះទារកកើតមិនគ្រប់ខែ

0
1

ទារកកើតមិនគ្រប់ខែ ជាធម្មតាត្រូវចំណាយពេលច្រើនក្នុងការថែទាំង ទំរាំតែមានសុខភាពមាំមួនដូចក្មេងដែលកើតគ្រប់ខែ។ តែបញ្ហាដែលគួរឲ្យព្រួបារម្ភខ្លាំងបំផុតចំពោះកូនកើតមិនគ្រប់ខែ គឺបញ្ហាដង្ហើម ដែលកើតឡើងដោយសារតែសួតរបស់ពួកគេមិនទាន់បានអភិវឌ្ឍពេញលេញ។ ទារកអាចត្រូវបានផ្តល់អុកស៊ីសែនបន្ថែម ឬភ្ជាប់ទៅនឹងបំពង់អុកស៊ីសែន។

ភាគច្រើនកូនកើតមិនគ្រប់ខែ អាចបញ្ឈប់ការដកដង្ហើមម្តងម្កាល ដែលជាស្ថានភាពមួយហៅថា ថប់ដង្ហើម។ ប៉ុន្តែពួកគេត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ដោយសារតែទារកកើតមិនគ្រប់ខែជាតិខ្លាញ់ក្នុងរាងកាយមានតិច ដែលតម្រូវឲ្យដាក់ទៅក្នុងទូរកញ្ចក់ ដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយ។

វាអាចមានការលំបាកក្នុងការផ្តល់ទឹកដោះ ហេតុនេះកូនរបស់អ្នកអាចត្រូវបានផ្តល់ទឹកដោះតាមបំពង រហូតដល់ទារករៀនបឺតជញ្ចក់ប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែគិលានុប្បដ្ឋាយិកា នៅតែអោយអ្នកម្តាយបូមទឹកដោះទុក ដើម្បីប្រើប្រាស់ទៅថ្ងៃក្រោយ។ ដូចគ្នានេះផងដែរ កូនកើតមិនគ្រប់ខែ ជាធម្មតាចំណាយពេលយូរដើម្បីឈានដល់ចំណុចសំខាន់ដូចជា ការចេះក្រឡាប់ខ្លួន ហើយពួកគេភាគច្រើនទំនងជាខ្វះសមត្ថភាពក្នុងការរៀនសូត្រ។

ការពិនិត្យសុខភាពទៀងទាត់ ពិតជាមានសារៈសំខាន់ណាស់ ព្រោះអ្នកអាចរកឃើញបញ្ហាជាមុន។ ត្រូវចាំថា នៅពេលទៅពិនិត្យសុខភាពកូនម្តងៗ អ្នកត្រូវសួរនាំឲ្យបានច្រើនតាមអ្វីដែលអ្នកចង់ដឹង ព្រោះបច្ចុប្បន្នេះផ្នែកវេជ្ជសាស្ត្រមានការរីកចម្រើនខ្លាំង ដែលអាចជួយឲ្យកូនរបស់អ្នកធំឡើងក្លាយជាក្មេងធម្មតា និងមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here