ស្ត្រីអាចចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ និងក្អកបានអត់ពេលមានផ្ទៃពោះ?

0
1

ការចាក់វ៉ាក់សាំង គឺជាការការពារប្រឆាំងនឹងការបង្ករោគដ៏មានគ្រោះថ្នាក់។ នៅពេលចាក់វ៉ាក់សាំងចូលទៅក្នុងខ្លួន ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងផលិតអ្វីមួយដែលគេហៅថា “ អង្គបដិប្រាណ” ដែលជាម៉ូលេគុលតូចអាចប្រឆាំងនឹងវីរុស ឬបាក់តេរីបាន។

អង្គបដិប្រាណនៅដែលមាននៅក្នុងខ្លួនរបស់អ្នក វាអាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគ ប្រសិនបើអ្នកធ្លាប់មានទំនាក់ទំនងជាមួយនឹងជំងឺវាពិតជាអាចបញ្ឈប់អ្នកពីការឈឺបាន។ អង្គបដិប្រាណប្រឆាំងនឹងជំងឺ អាចបញ្ចូនពីអ្នកម្តាយទៅកូន តាមរយៈសុខ។

វាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចការពារអ្នកក្នុងរយៈពេលមានផ្ទៃពោះប៉ុន្មានខែដំបូង មុនពេលប្រព័ន្ធភាពស៊ាំរបស់ទារកចាប់ផ្តើមដំណើរការបានត្រឹមត្រូវ។ វ៉ាក់សាំងក្អក ឬផ្តាស់សាយ ត្រូវបានអ្នកជំនាញសិក្សាយ៉ាងយកចិត្តទុកដាក់បំផុត ហើយមានសុវត្ថិភាពសម្រាប់ស្ត្រី និងទារកមិនទាន់កើត។

ជំងឺក្អក

ជំងឺក្អក គឺជាការបង្កឡើយដោយបាក់តេរី ដែលឆ្លងចូលមករាងកាយតាមរយៈផ្លូវដង្ហើម ហើយអាចធ្វើឲ្យអ្នកក្អកខ្លាំងៗ។ វាអាចបណ្តោលឲ្យមានបញ្ហារលាកសួត និងគ្រោះថ្នាក់ដល់កោសិកាខួរក្បាលជាអចិន្ត្រៃយ៍ ជាពិសេសទារកតូចៗ។ មានករណីខ្លះមនុស្សត្រូវបានស្លាប់ដោយសារជំងឺនេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឆ្លងជំងឺក្អកបានក្លាយជារឿងធម្មតា ជាហេតុដែលអ្នកជំនាញគិតថា យើងគ្រប់គ្នាគួរតែទទួលថ្នាំបង្ការ។ អ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងនៅចន្លោះពី ២០ ទៅ ៣៨សប្តាហ៍នៃការមានផ្ទៃពោះ ហើយគួរតែចាក់ទោះបីជាអ្នកធ្លាប់ក្អក ឬចាក់វ៉ាក់សាំងពីមុនហើយក៏ដោយ។

ជំងឺគ្រុនផ្តាសាយ

ជំងឺគ្រុនផ្តាសាយ ត្រូវបានគេស្គាល់ជាទូទៅថា ជាការបង្ករោគដោយសារវីរុស។ ជំងឺនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ជាពិសេសបើអ្នកកំពុងតែមានផ្ទៃពោះច្បាស់ជាប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ។ ឧទាហរណ៍ អ្នកអាចនឹងមានជំងឺរលោកទងសួតដែលអាចវិវត្តទៅជាជំងឺរលោកសួត។ ក្នុងករណីកម្រ អាចបណ្តោលឲ្យស្លាប់បាន។

ផលវិបាកមួយទៀតនៃការឆ្លងជំងឺផ្តាសាយ អំឡុងពេលមានផ្ទៃពោះ គឺគំរាមកំហែងដល់កូន រួមមានកូនកើតមុនពេលកំណត់ ឬស្លាប់នៅប៉ុន្មានសប្តាហ៍ដំបូងនៃជីវិត។

អ្នកគួរតែចាក់វ៉ាក់សាំងផ្តាសាយឲ្យបានឆាប់បំផុតក្នុងពេលមានផ្ទៃពោះ ព្រោះវាជាមធ្យាបាយដ៏ល្អបំផុតដើម្បីការពារអ្នក និងកូន ឲ្យជៀសផុតពីជំងឺនេះ។ ត្រូវដឹងថា វ៉ាក់សាំង ត្រូវបានផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ដូច្នេះទោះបីជាអ្នកធ្លាប់ចាក់ពីមុនក៏ដោយ អ្នកត្រូវតែចាក់ម្តងទៀត។

ប្រសិនបើអ្នកមានសំនួរទាក់ទងនឹងការចាក់វ៉ាក់សាំងអំឡុងពេលពពោះ សូមពិគ្រោះជាមួយពេទ្យឆ្មប ឬគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here