បើចង់ញ៉ាំកាហ្វេ ម៉ាក់ៗគួរញ៉ាំកម្រិតណាទើបមិនគ្រោះថ្នាក់ដល់កូន?

0
1

ស្ត្រីភាគច្រើនចូលចិត្តញ៉ាំកាហ្វេខ្លាំងណាស់ រហូតអ្នកខ្លះអត់មួយថ្ងៃមិនបានឡើយ។ ប៉ុន្តែប្រសិនបើអ្នកប្តូរពីមនុស្សខ្លួនមួយ ទៅជាម្តាយគេវិញ តើនៅតែអាចញ៉ាំកាហ្វេរាល់ថ្ងៃបានទៀតទេ? បើញ៉ាំបានតើអាចញ៉ាំក្នុងកម្រិតណា ហើយមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃដែរឬទេ? ខាងក្រោមនេះ គឺជាអ្វីដែលអ្នកចង់ដឹង។

តាមអនុសាស្ត្រអ្នកវេជ្ជសាស្ត្រ ស្ត្រីដែលមានផ្ទៃពោះនៅតែអាចផឹកកាហ្វេបាន ប៉ុន្តែក្នុងបរិមាណដែលមិនបង្កគ្រោះថ្នាក់ដល់ទារក។ គួរកម្រិតបរិមាណជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃមិនលើលសពី ២០០មីលីក្រាមឡើយ។ ប្រសិនបើអ្នកម្តាយញៀននឹងការផឹកកាហ្វេច្រើន គួរតែសម្របខ្លួនឲ្យបាន ព្រោះជាតិកាហ្វេអ៊ីន អាចត្រូវបានដឹកជញ្ជូនទៅកាន់ទារកតាមរយៈសុខ។ ការផឹកកាហ្វេច្រើនពេកនឹងកាត់បន្ថយការលូតលាស់របស់ទារក ទារកអាចរលូត កើតមិនគ្រប់ខែ និងមានគ្រោះថ្នាក់ច្រើនជាងអ្វីដែលអ្នកបានគិតទៅទៀត។ ដូច្នេះការជៀសវាង ឬញ៉ាំតិចបំផុតតាមដែលអាចធ្វើទៅបាន គឺល្អសម្រាប់ទារក។

ទោះបីជាមិនមានការស្រាវជ្រាវផ្ទាល់ថា កាហ្វេពិតជាបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ប៉ុន្តែការញ៉ាំច្រើនពេកអាចប៉ះពាល់ដល់ការសម្រាល និងកម្លាំងលូតលាស់របស់កូន។ ប្រសិនបើអ្នកត្រូវការញ៉ាំកាហ្វេ ចូរព្យាយាមកុំឲ្យច្រើនជាង២កែវ ឬព្យាយាមជំនួយដោយទឹកផ្លែឈើស្រស់។ ព្រោះទឹកផ្លែឈើសម្បូរវីតាមីនជាច្រើនសម្រាប់ការលូតលាស់របស់កូនក្នុងផ្ទៃ។

ដូច្នេះតើអ្នកចង់ឃើញកូនក្នុងផ្ទៃមានសុខភាពល្អមែនទេ? តើអ្នកចង់សម្រាលកូនមកដោយសុវត្ថិភាពមែនទេ? មានតែការកាត់បន្ថយ ឬផ្អាកញ៉ាំកាហ្វេសិនទេ ទើបជាការប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here