ការបីកូនក្នុងរូបភាពផ្សេងៗគ្នា គឺជារឿងធម្មតាសម្រាប់ឪពុកម្តាយភាគច្រើន។ ប៉ុន្តែមានចំណុចខ្លះអាចត្រូវបានហាមឃាត់ ហើយចាំបាច់ឪពុកម្តាយគួរតែដឹង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូនបាន។
១.ទារកអាយុ ០ខែ រហូតដល់ ៣ខែ
កុំភ្លេចទ្រ ក និងខ្នងទារក ព្រោះឆ្អឹងរបស់ទារកនៅក្នុងវ័យនេះមានភាពទន់ជ្រាយណាស់។ ការបីត្រូវតែទ្រផ្នែកទាំងនេះគ្រប់ពេល ពុំដូច្នោះទេទារក អាចប្រឈមនឹងការរលាកសាច់ដុំខ្ពស់បំផុត។
២.ទារកមានអាយុចាប់ពី ៣ដល់ ៦ខែ
ត្រូវប្រយ័ត្នជាមួយនឹងការបីដោយទ្រខ្នង ព្រោះការអភិវឌ្ឍរាងកាយរបស់ទារកនៅវ័យនេះគឺ ក។ ប៉ុន្តែសាច់ដុំខាងក្រោយនៅខ្សោយខ្លាំង ការបីទ្រខ្នង គឺចាំបាច់បំផុតសម្រាប់ពួកគេនៅវ័យនេះ។
៣.ទារកអាយុក្រោម១ខួប
កុំលើកអង្រួន ឬបីទារកតែដៃម្ខាង វាអាចបង្កគ្រោះថ្នាក់ដល់ទារក គឺហូរឈាមក្នុងខួរក្បាលដោយមិនដឹងខ្លួន។
៤.ប្រយ័ត្នជាមួយនឹងឥរិយាបទរបស់ទារក
អ្នកដឹងទេថា ទារកមានអាចអង្គុយត្រង់ខ្លួននោះទេ ដែលអាចនាំឲ្យប៉ះពាល់ដល់ការដកដង្ហើម។ ជាពិសេស ក របស់ពួកគេនៅមិនទាន់បត់បែនបានឡើយ ពេលខ្លះការអង្គុយអាចធ្វើឲ្យចង្ការរបស់គេនៅជាប់ជាមួយនឹងដើមទ្រូង ហើយទីបំផុតអាចមានបញ្ហាថប់ដង្ហើម។
៥.ឧស្សាហ៍ផ្លាស់ប្តូរទីតាំងនៃការបី
កុំបីកូនក្នុងទីតាំងដដែលៗ ជាពិសេសការកាន់ត្រង់ទីតាំងចង្កេះ គឺមិនល្អសម្រាប់សុខភាពសាច់ដុំកូននោះទេ។ ការកាន់បីកូនមិនឧស្សាហ៍ផ្លាស់ប្តូរ ងាយនឹងធ្វើឲ្យស្បែកកូនរលាក រួមទាំងចក្ខុវិស័យរបស់ទារកក៏មិនមានការអភិវឌ្ឍដែរ។ ដូច្នេះអ្នកជំនាញបានផ្តល់អនុសាន៍ឲ្យឪពុកម្តាយព្យាយាមកែសម្រួលមុំនៃការបីកូនឲ្យបានញឹកញាប់។
៦.ប្រយ័ត្នចំពោះការបីកូនពេលគេង
ការបីកូនមិនបានត្រឹមត្រូវ នៅពេលពួកគេកំពុងគេងលក់អាចបង្កគ្រោះថ្នាក់បំផុត ជាពិសេសតំបន់កញ្ចឹងក រហូតដល់វាអាចបត់នៅលើស្មាឪពុកម្តាយ។ ទីបំផុតវាអាចបណ្តោលឲ្យរលាកសាច់ដុំ និងមានគ្រោះថ្នាក់ដល់ផ្លូវដង្ហើមផងដែរ។
ការចង់ចាំការហាមឃាត់ និងព្យាយាមបីកូនឲ្យបានសមស្របទៅតាមអាយុកាលនីមួយៗ វានឹងជួយឲ្យទារកមានសុខភាពល្អ ព្រមទាំងជៀសផុតពីហានិភ័យផ្សេងៗ៕