ពេលកូនមានបញ្ហាផ្លូវចិត្ត តើត្រូវធ្វើបែបណា?

0
1

ប្រសិនបើកូនរបស់អ្នកមានអារម្មណ៍ប្រែប្រួល ​មួម៉ៅ ឆាប់ខឹង ក្នុងករណីខ្លះមានអារម្មណ៍ឈឺចាប់ ខ្លះទៀតធ្លាក់ទឹកចិត្ត និងយំខ្លាំងនៅពេលមានការសួរនាំ តើត្រូវដោះស្រាយរបៀបណា? ក្នុងការមើលថែទាំកូនរហូតដល់ធំមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែបើអ្នកសង្កេតឃើញរោគសញ្ញាទាំងនេះ អាចប្រើវិធីដោះស្រាយដូចខាងក្រោម៖

១.អាកាប្បកិរិយាបង្ហាញការឈឺចាប់ច្រើនដង ក្មេងយំដោយមិនដឹងមូលហេតុ ពេលជួបជាមួយឪពុកម្តាយ បញ្ជាក់ថាពួកគេកំពុងតែបាត់បង់ការគ្រប់គ្រងអារម្មណ៍ជាខ្លាំង។ ស្ថិតនៅក្រោមការគំរាមកំហែងនៃសុវត្ថិភាពផ្លូវអារម្មណ៍ ដែលបណ្តោលឲ្យមានអាកប្បកិរិយាពិបាកគ្រប់គ្រង អាចត្រូវបានដោះស្រាយដំបូងដោយការឱបដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍មានសុវត្ថិភាព។ បន្ទាប់មកនិយាយពាក្យទន់ភ្លន់ទៅកាន់កូន ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្បើយ ដូច្នេះឥរិយាបទឈឺចាប់អាចកែតម្រូវបាន។

២.អាកប្បកិរិយាឆាប់ខឹងរបស់ក្មេងជួនកាលមានភាពហួសហេតុខ្លាំង ដែលបណ្តោលមកពីអារម្មណ៍អវិជ្ជមាន ឬមានអាប្បកិរិយាមិនសប្បាយចិត្តនៅក្នុងខ្លួន។ ដើម្បីគ្រប់គ្រងអ្នកត្រូវបង្រៀនកូនឲ្យចេះធ្វើសមាធិ ឬធ្វើលំហាត់ប្រាណ ដើម្បីឲ្យមានអារម្មណ៍ស្ងប់ស្ងាត់។ ការផ្តោតអារម្មណ៍ទៅលើអ្វីមួយផ្សេងទៀត វានឹងជួយកែឥរិយាបទឆាប់ខឹងរបស់ក្មេងបាន។

៣.បញ្ហាផ្លូវចិត្តមួយចំនួន អាចធ្វើឲ្យកូនរបស់អ្នកគ្មានអារម្មណ៍ក្នុងការរៀន ឬរៀនខ្សោយចំណាត់ថ្នាក់ខ្លាំង។ ហេតុនេះសូមអាណាព្យាបាលព្យាយាមពិគ្រោះជាមួយគ្រូប្រចាំថ្នាក់ ឬអ្នកចិត្តសាស្ត្រ បន្ទាប់មកធ្វើការកែប្រែឥរិយាបថបន្តិចម្តងៗ ដើម្បីឲ្យកុមាររីករាយ និងស្រឡាញ់ការសិក្សាម្តងទៀត។

៤.អាកប្បកិរយាមិនសប្បចិត្តរបស់កូន អាចធ្វើឲ្យពួកគេមិនសូវមានទំនាក់ទំនងជាមួយមិត្តភក្តិ ឬចូលចិត្តនៅតែម្នាក់ឯង។ ប្រសិនបើអ្នកដឹងពីហេតុផលធ្វើឲ្យកូនមិនសប្បាយចិត្ត អ្នកនឹងអាចស្វែងរកដំណោះស្រាយបាន ដើម្បីកែតម្រូងឥរិយាបថរបស់ពួកគេឲ្យត្រលប់មកភាពដើមវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here