ធ្វើ​យ៉ាងម៉េច​ដើម្បី​ការពារ​កុំ​ឲ្យ​កូន​មាន​ក្បាល​សំប៉ែត?

0
3

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ក្បាល​ទារក​មួយចំនួន​មាន​រាង​មូល ហើយ​មួយចំនួនទៀត​មាន​លក្ខណៈ​សំប៉ែត ឬ​ផត? នេះ​ដោយសារតែ​ឪពុកម្តាយ​ទាំងឡាយ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ការ​គេង​ចាប់តាំងពី​ពេល​ពួកគេ​ចាប់កំណើត ហើយ​នៅពេលដែល​ពួកគេ​ធំ​បន្តិច​លលាដ៍ក្បាល​នឹង​រឹង​កែប្រែ​លែង​បាន​ហើយ។

ទោះជា​យ៉ាងណា​អ្នកជំនាញ​បានផ្តល់​ដំបូល​ន្មា​ន​ថា បញ្ហា​ក្បាល​សំប៉ែត​អាច​ការពារ​បាន ប្រសិនបើ​ឪពុកម្តាយ​ព្យាយាម​យកចិត្តទុកដាក់​ចំពោះ​ការ​គេង ចាប់តាំងពី​ទារក​កើតមក​ភ្លាម។

១.ការប្រើ​ខ្នើយ៖ អ្នក​ត្រូវ​ជ្រើស​ខ្នើយ​ស្តើង ហើយ​មាន​លក្ខណៈ​ទន់​បំផុត ព្រោះ​លលាដ៍ក្បាល​ទារក​នៅ​ខ្ចី​ណាស់​ប្រសិនបើ​ប្រើ​ខ្នើយ​រឹង​ឲ្យ​គេង​រាល់ថ្ងៃ​អាចធ្វើ​ឲ្យ​ក្បាល​របស់​ពួកគេ​មាន​សភាព​សំប៉ែត ឬ​ផត​មិន​ស្មើគ្នា​ឡើយ។

២.ឧស្សាហ៍​ប្តូរ​ទីតាំង៖ អ្នក​មិនត្រូវ​ឲ្យ​ទារក​គេង​ទីតាំងដដែលៗនោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្បាល​របស់​ទារក​សំប៉ែត ឬ​ផត​មិន​ស្មើគ្នា។ ដូច្នេះ​អ្នក​ត្រូវ​ឧស្សាហ៍​ប្តូរ​ឲ្យ​ទារក​គេង​ផ្ងារ គេង​ផ្អៀង​ទៅខាង​ឆ្វេង ឬ​ខាងស្តាំ ដើម្បី​ឲ្យ​ក្បាល​របស់​ពួកគេ​មានការ​លូតលាស់​មូល​ល្អ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here