កំណើតបញ្ជ្រាស់ ដែលម៉ាក់ៗឡាយគួរតែដឹង

0
1

កំណើតបញ្ជ្រាស់ គឺជាកំណើតរបស់ទារកដែលកើតចេញពីទ្វារមាសរបស់អ្នកម្តាយ ដោយគូថ ឬជើងមកមុន ដែលផ្ទុយពីការដាំក្បាលមកមុន។

ការសម្រាលគូថមកមុន ជាទីតាំងដែលមានគ្រោះថ្នាក់ដល់ទារកមួយចំនួនក្នុងអំឡុងពេលសម្រាល ហើយរបៀបនៃការសម្រាលគឺ (វះកាត់ទ្វារមាស) តែស្ថិតនៅក្នុងភាពចម្រូងចម្រាស់ក្នុងវិស័យសម្ភព និងឆ្មប។

ទោះបីជាការផ្តល់កំណើតតាមទ្វារមាសអាចធ្វើបានចំពោះទារកដែលបញ្ជ្រាសជើងក៏ពិតមែន ប៉ុន្តែកត្តាគភ៌ និងមាតាមួយចំនួនមានឥទ្ធិពលលើសុវត្ថិភាពនៃកំណើតតាមទ្វារមាស។

វាមិនងាយស្រួលនោះទេក្នុងការផ្តល់កំណើតទារកបញ្ជ្រាសតាមទ្វារមាស ហេតុនេះស្ត្រីមានផ្ទៃពោះគួរទៅពិនិត្យពោះឲ្យបានទៀងទាត់ ដើម្បីដឹងថាទារកស្ថិតក្នុងទីតាំងបញ្ជ្រាស់ឬយ៉ាងណា ជាពិសេសពេលជិតគ្រប់ខែ។

ទីតាំងបញ្ជ្រាស់សំខាន់ៗរបស់ទារកមាន៣៖

១.បញ្ជ្រាស់នៅត្រង់៖ គូថស្ថិតនៅត្រង់កន្លែងដែលត្រូវចេញមកមុន នៅពេលសម្រាល ហើយជើងទាំងពីរត្រូវលើកត្រង់ទៅលើទន្ទឹមនឹងក្បាល។ នេះជាសញ្ញាភាគច្រើនសម្រាប់កូនកើតបញ្ជ្រាស់។

២.បញ្ជ្រាស់ពេញលេញ៖ គូថរបស់ទារកចុះក្រោមក្បែរនឹងប្រឡាយកំណើត ជង្គង់អង្គុញឡើងលើ ហើយប្រអប់ជើងក្តោបជាប់នឹងគូថ។ និយាយឲ្យចំទីតាំងមួយនេះប្រៀបដូចជាទារកកំពុងតែអង្គុយពែនភ្នែន។

៣.បញ្ជ្រាស់ជើងលាតសន្ធឹងអស់៖ ជើងម្ខាង ឬជើងទាំងពីររបស់ទារកលាតសន្ធឹងនៅខាងក្រោមគូថ។ ជើងស្ថិតនៅកន្លែងដែលត្រូវចេញមកមុនពេលសម្រាល។

ក្នុងករណីដែលអ្នកធ្វើការពិនិត្យពោះដឹងមុនថា កូនមានទីតាំងបញ្ជ្រាស់ គ្រូពេទ្យអាចមានវិធីដោះស្រាយបាន។ ប៉ុន្តែជម្រើសចុងក្រោយមួយទៀត គឺការវះកាត់ប្រសិនបើទារកស្ថិតក្នុងទីតាំងបញ្ជ្រាស់ដែលមិនអាចសម្រាលមកបាន។

ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីបច្ចេកទេសសម្រាលកូនបញ្ជ្រាស់៖

LEAVE A REPLY

Please enter your comment!
Please enter your name here