អនុវត្ត​វិធី៤យ៉ាង ជំងឺ​ផ្តាសាយ​គ្មាន​ផ្លូវ​បៀតបៀន​កូន​របស់​អ្នក​បានឡើយ

0
1

ពេល​រដូវវស្សា​ចូលមក​ដល់ ឪពុកម្តាយ​ទាំងឡាយ​គួរតែ​ដឹង​រឿង​អ្វីខ្លះ​ដែល​ត្រូវធ្វើ ដើម្បី​ថែរក្សា​សុខភាពកូនតូចៗឲ្យ​បានល្អ។ ដោយសារតែ​អាកាសធាតុ​នា​រដូវ​នេះ មានការ​ផ្លាស់ប្តូ​រញឹក​ញាប់ មាន​ទាំង​សំណើម និង​ភ្លៀង​ធ្លាក់​ច្រើន។ ថ្ងៃនេះ BabayAndMom នឹងធ្វើ​ការបង្ហាញ​ពី​វិធី​សស្ត្រ៤យ៉ាង ដើម្បី​ត្រៀម​ការពារ​កូន​ពី​ជំងឺ​ផ្តាសាយ​ក្នុង​រដូវវស្សា។

១.ត្រូវ​ទិញ​ឧបករណ៍​ការពារ​ភ្លៀង​ទុកជា​និច្ច
ចូលដល់​រដូវវស្សា​ភ្លៀង​អាច​ចាប់ផ្តើម​ធ្លាក់​គ្រប់ពេល ដោយ​មិនបាន​ជូនដំណឹង​យើង​ជាមុន​នោះទេ ប្រសិនបើ​អ្នកយក​កូន​ចេញទៅ​ក្រៅ​ផ្ទះ អ្នក​ត្រូវមាន​ឆ័​ត្រ ឬ​អាវ​ភ្លៀង​តាម​ខ្លួន​ជានិច្ច។ ការប្រើប្រាស់​ឧបករណ៍​ទាំងនេះ​អាចជួយ​ឲ្យ​កូន​របស់​អ្នក​មិន​ទទឹក ឬ​សើម ដែលជា​មូលហេតុ​បង្ក​ទៅជា​ជំងឺ​ផ្តាសាយ។ ជាពិសេស​ត្រូវ​ប្រើ​កន្សែង​ជូត​កូន​ភ្លាម ប្រសិនបើ​អ្នកឃើញ​មុខ​របស់​ពួកគេ​សើម ហើយ​ត្រូវ​បន្ត​ពាក់អាវ​ភ្លៀង​រហូត​ដល់ទី​សុវត្ថិភាព។

២.ពាក់​ស្បែកជើង​កវែង
ជារឿយៗនៅពេល​មាន​ភ្លៀង​ធ្លាក់​ទឹកនឹង​ហូរ​កាត់​តាមផ្លូវ​ដែល​ធ្វើ​ឲ្យ​ជើង​របស់​កូន​ទទឹក ហើយ​ពេល​កូន​ដើរ​ឆ្លងកាត់​ទឹកភ្លៀង​ត្រូវ​ប្រឈម​នឹង​ការឆ្លង​មេរោគ​ដែល​នៅ​កកកុញ​ក្នុង​ទឹក ដែលជា​បុព្វហេតុ​នៃ​ជំងឺផ្សេង។ ដូច្នេះ​សូម​ណែនាំ​ឲ្យ​ឪពុកម្តាយ​ទិញ​ស្បែកជើង​កវែង​ឲ្យ​កូន​ពាក់ ដើម្បី​ការពារ​ការ​ទទឹក​ជើង និង​ភាពកខ្វក់​នៅលើ​ផ្លូវ។

៣.កុំ​ឲ្យ​កូន​សើម
ប្រសិនបើ​អ្នកយក​កូន​មកពី​សាលា ហើយ​ឃើញ​ខ្លួន​ពួកគេ​មាន​សភាព​សើម​ដោយសារ​ភ្លៀង គួរ​ប្រញាប់​ឲ្យ​គេ​ងូតទឹក ហើយ​ប្តូរ​សម្លៀកបំពាក់​ភ្លាម។ ព្រោះ​បើ​រាងកាយ​សើម​យូរពេក​នឹងធ្វើ​ឲ្យ​កូន​កើត​ជ​ជំងឺ​ផ្តាសាយ និង​ងាយ​គ្រុនក្តៅ។

៤.ពាក់​ម៉ាស​ជានិច្ច
ដូចដែល​អ្នកដឹង​ស្រាប់​ហើយ​ជំងឺ​ផ្តាសាយ​ងាយ​នឹង​ឆ្លង​ណាស់ ជាពិសេស​ពេល​នៅ​ជិត​មនុស្ស​ដែល​ផ្ទុក​ជំងឺ។ ដូច្នេះ​អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​ឪពុកម្តាយ​អនុវត្ត​ពាក់​ម៉ាស់​ឲ្យកូនៗជានិច្ច​ពេលចេញ​ទៅ​ក្រៅ​ផ្ទះ។ ការធ្វើ​បែបនេះ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ផ្តាសាយ ឬ​ជំងឺ COVID-19  ដែល​កំពុងតែ​រីក​រាលដាល។

តាមពិត​វិធីសាស្ត្រ​ថែ​ទាំង​កុមារ​ក្នុង​រដូវវស្សា​មានភាពសាមញ្ញៗបំផុត តែ​អ្នក​ត្រូវ​ព្យាយាម​អនុវត្ត​ឲ្យ​បានជា​ប់លាប់ កុំ​ធ្វេស​ប្រហែល​ឲ្យ​សោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here