កូនត្អើកក្រោយពេលបៅដោះឆ្អែត តើមានគ្រោះថ្នាក់ទេ?

0
1

មូលហេតុដែលបណ្តោលឲ្យទារកត្អើក ក្រោយពេលបៅដោះឆ្អែត គឺដោយសារទឹកដោះត្រូវបានបូមចូលតាមសាច់ដុំបំពង់អាហារធ្វើឲ្យសន្លាក់នៅក្នុងសួត និងពោះរបស់ទារកប្រែក្លាយទៅជាសាច់ដុំ។ សាច់ដុំបំពង់អាហារនឹងធ្វើការបង្រួមយ៉ាងឆាប់រហ័ស នៅពេលទារកដកដង្ហើម ដូច្នេះវាគឺជាសញ្ញាធម្មតាដែលអាចកើតឡើង បន្ទាប់ពីការបំបៅដោះ។ វាមិនមែនជាសញ្ញាគ្រោះថ្នាក់អ្វីនោះទេ ហើយនៅពេលទារកមានអាយុ ៤ទៅ៥ខែ ការត្អើកនឹងចាប់ផ្តើមថយចុះដោយខ្លួនឯង។

តើការត្អើកល្អសម្រាប់ការអភិវឌ្ឍទារកដែរទេ?

តាមធម្មជាតិ ទារកចាប់ផ្តើមរៀនដកដង្ហើមដោយខ្លួនឯង ធ្វើឲ្យរាងកាយមានការត្អើកម្តងម្កាល ដើម្បីគ្រប់គ្រងដង្ហើម។ ការត្អើកអាចធ្វើឲ្យចង្វាក់នៃការដកដង្ហើមដំណើរការបានត្រឹមត្រូវ ដូច្នេះវាល្អសម្រាប់ការអភិវឌ្ឍខួរក្បាល។

តើធ្វើដូចម្តេចដើម្បីដោះស្រាយជាមួយបញ្ហាត្អើករបស់ទារក?

១.ព្យាយាមរកវិធីបណ្តេញខ្យល់នៅក្នុងពោះទារក គ្រប់ពេលបន្ទាប់ពីការបំបៅដោះ។

២.ឱបទារក ដោយដាក់ក្បាលពួកគេនៅលើស្មារបស់អ្នក បន្ទាប់មកអង្អែខ្នងតិចៗ ឬទ្រស្មារបស់កូនឡើង ដើម្បីឲ្យទារកភើឡើងទើបខ្យល់អាចចាប់ចេញពីក្នុងពោះ។

៣.ដាក់កូនអ្នកអង្គុយលើភ្លៅរបស់អ្នក បន្ទាប់មកប្រើមេដៃ និងដៃចង្អុលទ្រចង្ការទារក ហើយផ្តេកកូនទៅមុខបន្តិច។

ការត្អើកមិនមានគ្រោះថ្នាក់អ្វីដល់ទារកនោះទេ ផ្ទុយទៅវិញវាជាល្អសម្រាប់ការអភិវឌ្ឍខួរក្បាលរបស់ទារកផងដែរ។ ប្រសិនបើអ្នកចង់បំបាត់អាការៈត្អើករសប់ទារក សូមអនុវត្តតាមការណែនាំដូចខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here