នាំ​កូន​ទៅលេង​សមុទ្រ មាន​ផលចំណេញ៣ចំណុច

0
1

នៅពេល​ទៅលេង​សមុទ្រ អ្នកនឹង​ឃើញ​ទេសភាព​ដល់​ស្រស់ស្អាត​នៃ​រលក​សមុទ្រ ស្រូបយក​ខ្យល់អាកាសត្រជាក់ៗ និង​ពន្លឺព្រះអាទិត្យ​ដ៏​ស្រស់បំព្រង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ពិត​ជាមាន​ផាសុខភាព​បំផុត។ អ្នកជំនាញ​នៅ​ទីក្រុង​ញូវយ៉ក​បាន​អត្ថ​ធិ​ប្បាយ​លើ​បញ្ហា​នេះ​ថា សមុទ្រ​អាចជួយ​ជំរុញ​អារម្មណ៍ និង​ការលូតលាស់​របស់​កូន​បានល្អ ព្រោះ​វា​ជា​ទេសភាព​ធម្មជាតិ​ដែល​កុមារ​នឹង​មានឱកាស​ស្វែងយល់​ដោយ​ញ្ញាណ​ទាំង៥ គឺ​ការមើល ការ​ហិតក្លិន ការ​ភ្លក្ស​រសជាតិ ការ​ប៉ះ និង​ការ​ស្តាប់។ សម្រាប់​ថ្ងៃនេះ យើង​នឹង​បង្ហាញ​ពី​គុណសម្បត្តិ​នៃ​ការនាំ​កូន​ទៅលេង​សមុទ្រ។

១.ជួយ​ឲ្យ​កូន​មាន​អារម្មណ៍ល្អ

សំលេង​រលក​សមុទ្រ គឺជា​សន្តិភាព​ផ្លូវចិត្ត​របស់​មនុស្ស​គ្រប់រូប។ អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​កុមារ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​ម្តាយ​មាន​ផ្ទៃពោះ​ទៅ​សម្រាកលំហែ​ល​នៅ​មាត់សមុទ្រ​ញឹកញាប់ ទារ​ក្នុង​ផ្ទៃ​នឹង​បាន​ស្តាប់​សំលេង​ទឹករលក​រាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្មេង​មា​នន​ភាព​រីករាយ​នៅពេល​កើតមក។ នៅពេល​សម្រាលកូន​ដំបូង បន្ទប់​គេង​របស់​ទារក​គួរតែ​ត្រូវ​បានរៀបចំ​ដោយ​ពណ៌​ខៀវ​ដូច​សមុទ្រ វា​នឹងធ្វើ​ឲ្យ​ក្មេង​គេង​លក់​ស្រួល មិនមាន​អារម្មណ៍​មួម៉ៅ​ច្រើន​ឡើយ។

២.ចេះ​បែងចែក​ក្លិន

ទទួលស្គាល់​ក្លិន​ខុសគ្នា ដោយសារតែ​សមុទ្រ​នឹងធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែកគ្នា​កាន់តែច្រើន​តាំងពី​កើត​ដំបូង ទារក​ស្គាល់​តែ​ក្លិន​ទឹកដោះ​ម្តាយ ក្លិន​ម្សៅ​លាប​ខ្លួន និង​សាប៊ូ​ដុស​ខ្លួន​តែប៉ុណ្ណោះ។ ប៉ុន្តែ​ពេលធ្វើ​ដំណើរ​ទៅ​មុ​ទ្រ​នឹងធ្វើ​ឲ្យ​កុមារ​ស្គាល់​ក្លិន​ទឹកសមុទ្រ​បន្ថែមទៀត។

៣.ជួយ​បង្កើន​កម្លាំង​សាច់ដុំ​សម្រាប់​កូន

នៅពេល​ឃើញ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ក្មេងៗច្បាស់​ជា​ចង់​រត់​លេង​ជាមួយ​ឪពុកម្តាយ​ពុំខាន។ ការរត់​លេង​នេះហើយ ដែល​អាច​នាំ​ឲ្យ​សាច់ដុំ​កុមារ​មាន​ភាពរឹងមាំ មាន​កម្លាំង​លូតលាស់​តាមបែប​ធម្មជាតិ។

ការនាំ​កូន​ទៅ​សម្រាល​លំ​ហែល​នៅ​សមុទ្រ មិន​ត្រឹមតែ​ជួយ​ឲ្យ​ពួកគេ​សប្បាយចិត្ត​តែមួយ​មុខ​នោះទេ វា​ក៏​អាចជួយ​បង្កើន​ការអភិវឌ្ឍ​លើ​វិស័យផ្សេង។ សូម្បីតែ​សំលេង​រលក​សមុទ្រ​ក៏​អាចធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ស្ងប់ស្ងាត់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here