គ្រុនឈាម ជាជំងឺមួយប្រភេទដែលងាយនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សគ្រប់វ័យ ជាពិសេសកុមារតូចៗដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ។ ជំងឺនេះឆ្លងតាមរយៈការខាំរបស់មូសខ្លាញីខាំដែលមានផ្ទុកមរោគគ្រុនឈាម ហើយហានិភ័យឆ្លងជំងឺខ្ពស់បំផុតក្នុងរដូវវស្សា។
ប៉ុន្តែជំងឺនេះអាចការពារបាន ដោយនាំកូនទៅចាក់វ៉ាក់សាំចាប់ពីអាយុ៩ឆ្នាំ តែក្មេងវ័យក្រោមនេះមិនត្រូវបានណែនាំទេ។ អ្នកត្រូវបំបាត់ទីជំរក និងកន្លែងបង្កាត់ពូជរបស់មូសខ្លា ដូចជាសំបកដូង សំបកកង់ឡានចាស់ៗ ពាងទឹក ឬវត្ថុដែលអាចដក់ទឹកបាន។ មួយវិញទៀតបើមានសញ្ញាសង្ស័យត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម ជាពិសេសកុមារអាយុចន្លោះចាប់ពី ១០ទៅ ១៤ឆ្នាំ ជារឿយៗត្រូវបានគេរកឃើញថា មានជំងឺគ្រុនឈាម។ ប្រសិនបើជំងឺនេះកើមានចំពោះទារកក្រោមអាយុក្រោម ១ឆ្នាំ មានអត្រាស្លាប់ខ្ពស់ណាស់។
សញ្ញាព្រមាននៃជំងឺគ្រុនឈាមចំពោះកុមារ
១.កូនមានអាការក្តៅខ្លួនខ្លាំង ហើយថយកម្តៅមកវិញលឿនបំផុត។ ប៉ុន្តែរោគសញ្ញាផ្សេងទៀតនៅដដែលដូចជា មិនចង់ញ៉ាំអាហារ និងអស់កម្លាំង
២.ឈឺពោះ ចង្អោរ និងក្អួតជាប់រហូត
៣.ហូរឈាមតាមច្រមុះមានពណ៌ខ្មៅ
៤.ស្រេកទឹកញឹកញាប់
៥.យំច្រើន
៦.សីតុណ្ហភាពរាងកាយទាបធ្វើឲ្យស្បែកមានពណ៌ស្រអាប់ ឬខ្មៅ
៧.នោមតិច
សញ្ញាទាំងប៉ុន្មានខាងលើនេះ ជាការព្រមាណថា កូនរបស់អ្នកអាចវិវត្តទៅជាជំងឺគ្រុនឈាម។ ដូច្នេះត្រូវប្រញាប់នាំពួកគេទៅជួបគ្រូពេទ្យជាបន្ទាន់ បើទោះបីជារោគសញ្ញាហាក់ដូចជាធូរស្រាលក៏ដោយ ព្រោះវានៅតែបង្កគ្រោះថ្នាក់ដដែលប្រសិនបើមិនបានព្យាបាលឲ្យជាសះស្បើយ៕