អ្វីដែលម៉ាក់ៗត្រូវ​ដឹង! ទារក​ចេះ​កម្រើក​នៅពេលណា? បើ​មិន​កម្រើក​មាន​គ្រោះថ្នាក់​ទេ?

0
3

ការ​កម្រើក​របស់​ទារ​ក​នៅក្នុង​ផ្ទៃ គឺជា​សញ្ញា​បញ្ជាក់​ពី​សុខភាព​មាំមួន ឬ​ភាពទន់ខ្សោយ​ដែល​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់។ ម៉ាក់​ប៉ា​ទាំងឡាយ​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ការ​កម្រើក​របស់​ទារក ប្រសិនបើ​ពួកគេ​មាន​ភាពមិនប្រក្រតី ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច។

តើ​ពេលណា​ដែល​ទារក​ចេះ​កម្រើក?

ភាគច្រើន​អ្នក​ម៉ាក់​ដែលមាន​ផ្ទៃពោះ នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ទារក​កម្រើក​នៅ​អាយុ ១៦ទៅ២០សប្តាហ៍។ បើ​អ្នក​ចង់ឃើញ​ទារក ត្រូវ​ទៅ​អូស​អេកូ ប៉ុន្តែ​រូបភាព​មិនទាន់​មើលឃើញ​ច្បាស់​នោះទេ។ វា​មើលទៅ​ដូចជា​ដុំ​សាច់​តូច​មួយ ធ្វើ​ឲ្យ​យើង​មិនអាច​មើល​ដឹង​ពី​ចលនា​ឡើយ។ ចូលដល់​សប្តាហ៍​ទី ២០ ទារក​អាច​បត់បែន​បាន ហើយ​ធាក់​ពោះ​អ្នក​ម៉ាក់​ថែមទៀត។

បើ​ទារក​មិន​កម្រើក តើ​មាន​គ្រោះថ្នាក់​ឬទេ?

សញ្ញា​នៃ​ការ​កម្រើក​អាច​បង្ហាញ​ពី​សុខភាព​របស់​ទារក​ដែល​មិនទាន់​កើត។ អ្នក​ម៉ាក់​ត្រូវ​ចេះ​សង្កេតមើល​បន្ទាប់ពី​សប្តាហ៍​ទី២០ ប្រសិនបើ​កូន​មាន​ចលនា​កម្រើក​តិច ឬ​ស្ទើរតែ​គ្មាន​ពេញ​មួយថ្ងៃ ត្រូវ​ព្យាយាម​សង្កេតមើល​ខ្លួនឯង​ថា ក្នុងអំឡុង​ពេលនេះ​អ្នកមាន​ភាព​តានតឹង​ខ្លាំង​ឬ​អត់។ ព្រោះ​ភាព​តានតឹង​ខ្លាំង អាច​រំខាន​ដល់​ការផ្តល់​អុកស៊ីសែន​ទៅកាន់​ទារក។ ដូច្នេះ​សូម​ព្យាយាម​សម្រាក​មួយថ្ងៃ ប្រសិនបើ​វា​មិន​ធូរស្រាល សូម​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​បន្ថែម។ បើ​បណ្តែតបណ្តោយ​យូរ អ្នក​អាច​ប្រឈម​នឹង​ការបាត់បង់​កូន។

តើ​ធ្វើ​ដូចម្តេច​ដើម្បី​គ្រប់គ្រង​បញ្ហា​ទារក​មិន​កម្រើក?

សង្កេតមើល​រោគសញ្ញា​នៃ​ការ​កម្រើក​របស់​ទារក បន្ទាប់ពី​អ្នក​ម៉ាក់​ញ៉ាំ​អាហារ និង​ពេល​ក្រោយពី​គេង ប្រសិនបើ​ទារក​មានការ​កម្រើក​តិច គួរ​ធ្វើ​ដូចខាងក្រោម៖

១.អ្នក​ម៉ាក់​ត្រូវ​ញ៉ាំ​អាហារផ្អែម។

២.រងចាំ​រយៈពេល ២ទៅ៣នាទី ដើម្បី​មើល​រោគសញ្ញា​របស់​កូន។

៣.បើ​មិនមាន​ការឆ្លើយតប ម្តងទៀត​សូម​សាកល្បង​ស្តាប់ភ្លេង។ ការ​ស្តាប់ភ្លេង​បណ្តើរ ហើយ​ព្យាយាម​យកដៃ​សង្កត់​ពោះថ្នមៗ ដើម្បី​ដឹងថា​តើ​ទារក​ឆ្លើង​តប​វិញ​ឬទេ?

៤.កុមារ​មិន​កម្រើក ពេលខ្លះ​ដោយសារតែ​ពួកគេ​គេង​លក់។

៥.ការ​កម្រើក​ជាធម្មតា​មិនគួរ​តិចជាង ១០ដង​ក្នុង​រយៈពេល ២ម៉ោង។

៦.ប្រសិនបើ​អ្នកធ្វើ​តាម​ជំហាន​ទី១ ដល់ទី៣ ហើយ​ទារក​នៅតែ​មិន​កម្រើក​ទៀត គួរតែ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់។

LEAVE A REPLY

Please enter your comment!
Please enter your name here