ឈប់​ធ្វើ​រឿង​មួយ​នេះ​ចំពោះ​ទារក​ទៀត បើ​មិន​ចង់​ឲ្យ​ពួកគេ​ខូច​ប្រព័ន្ធ​ប្រសាទ

0
1

ជាទូទៅ​ឪពុកម្តាយ​ភាគច្រើន តែងតែ​ប្រើ​ប្រេងកូឡា លាប​នៅលើ​បង្ហើយ​ទារក​ដែល​ទើបនឹង​កើត ព្រោះ​យល់ថា ការធ្វើ​បែបនេះ​អាចជួយ​ឲ្យ​កូន​របស់​ពួកគេ​ដកដង្ហើម​បាន​ស្រួល។ ប៉ុន្តែ ទង្វើ​បែបនេះ​មិនត្រូវ​បានផ្តល់​អនុសាសន៍​ដោយ​អ្នកជំនាញ​ឡើយ ហើយ​មនុស្ស​ភាគច្រើន​ធ្វើ​តាមតែ​គ្នា​ប៉ុណ្ណោះ ដោយ​មិនដឹង​ពី​ផលប៉ះពាល់​ឡើយ។

តាម​ការបកស្រាយ​រប​ស់លោក​វេជ្ជបណ្ឌិត ប៉ែន កក្ត​ដា បានបង្ហាញ​នៅលើ​ប​ណ្តោ​ញ​សង្គម​របស់ខ្លួន​ថា ទម្លាប់​យក​ប្រេងកូឡា មក​លាប​នៅលើ​បង្ហើយ​ទារក អាច​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដូចជា ធ្វើ​ឲ្យ​កោសិកា​ប្រសាទ​របស់​ទារក​ត្រូវ​រង​នូវ​ការខូចខាត ទារក​ក្លាយជា​មនុស្ស​ល្ងង់​រៀន​មិនចេះ​នៅ​ថ្ងៃ​នៅ​ពួកគេ​ធំ​ឡើង ប​ណ្តោ​ល​ឲ្យ​ក​កើតជា​ក្អែលខ្មៅៗដែល​គេ​ហៅថា​អាចម៍ក្របី ហើយ​ធ្វើ​ឲ្យ​កូន​យំ​ដោយសារតែ​ការ​រមាស់។

វេជ្ជបណ្ឌិត​បានបង្ហាញ​ថា ក្រោយពេល​កើតមក​ភ្លាម ឪពុកម្តាយ​មួយចំនួន​មិន​ហ៊ាន​ប៉ះ​បង្ហើយ​កូន​នោះទេ ហើយ​សូម្បីតែ​កក់​សាប៊ូ​ក៏​មិន​ហ៊ាន​ដែរ ដោយសារតែ​ខ្លាច​គ្រោះថ្នាក់។ ប៉ុន្តែ​រឿង​ម្យ៉ាង​ដែល​ពួកគេ​ហ៊ាន​ទាំង​មិនមាន​ការផ្តល់​យោបល់​ពី គ្រូពេទ្យ គឺ​យក​ប្រេងកូឡា លាប​លើ​បង្ហើយ ទាំង​មិនដឹងថា​វា​មាន​ផ្ទុក​សារធាតុ​អ្វីដែល​ខ្លះ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​នោះឡើយ។

ចុងក្រោយ​លោក​វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា គ្រាន់តែ​ចង់​ឲ្យ​កូន​ដកដង្ហើម​បាន​ស្រួល អ្នក​មិនចាំបាច់​ប្រើ​ប្រេងកូឡា លាប​នៅលើ​បង្ហើយ​ទារក​នោះទេ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here