តើ​ទារក​ដែល​កើតមក​ថ្លោះ​ជ្រុល បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​នៅពេល​ធំ?

0
1

ទារក​ដែល​កើតមក​មាន​ទម្ងន់​ស្រាល​ជ្រុល​ក៏មាន​បញ្ហា ប៉ុន្តែ​ចំពោះ​ទារក​ដែល​កើតមក​ធ្ងន់​ជ្រុល​ក៏​មែន​បញ្ហា​ដែរ តើ​អ្នក​ឆ្ងល់​ទេ ប​ណ្តោ​ល​មកពី​អ្វី? បើ​យោងតាម​អ្នកជំនាញ​បាន​រកឃើញថា ទារក​ដែល​កើតមក​ថ្លោះ​ខ្លាំងពេក​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ធាត់​នៅពេល​ពួកគេ​ធំ​ឡើង។

ការសិក្សា​ទៅលើ​កុមារ​ជាង ១០.១៨៦នាក់ ក្រុម​អ្នកជំនាញ​បានធ្វើការ​សនិដ្ឋានថា កុមារ​ដែល​កើតមក​មាន​ទ្ង​ន់​ស្រាល​ជ្រុល ឬ​ថ្លោះ​ជ្រុល អាច​ប្រឈម​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ខ្ពស់​ដូចគ្នា​ទៅ​ថ្ងៃ​អ​នាគ​ត់។ ជាពិសេស​កុមារ​ដែល​កើតមក​ថ្លោះ​ជ្រុល អាច​ក្លាយទៅជា​មនុស្ស​ធាតុ​ខ្លាំង​នៅពេលដែល​ពួកគេ​ធំ​ឡើង បើ​ធៀប​ទៅនឹង​កុមារ​ដទៃទៀត។

ប្រសិនបើ​ទារក​កើតមក​មាន​ទម្ងន់​លើស ៥គីឡូក្រាម ពួកគេ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធាត់​រហូតដល់​ទៅ៦០ភាគ។ ដូច្នេះហើយ ឱ​ពុក​ម្តាយ​គ្រប់រូប​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​របស់កូនៗ និង​ទម្លាប់​ឲ្យ​ពួកគេ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here