តើស្ត្រីមានផ្ទៃពោះអាចដឹងដោយរបៀបណា ថាខ្លួនឯងជិតដល់ពេលសម្រាលឬនៅ? ការឈឺពោះគឺជាសញ្ញាទូទៅមួយដែលតែងតែកើតមាននៅពេលជិតសម្រាល ប៉ុន្តែនៅមានសញ្ញាមួយចំនួនទៀតដែលបញ្ជាក់ថា អ្នកពិតជាដល់ពេលសម្រាលហើយ។
១.មានអារម្មណ៍ឈឺក្នុងពោះ តឹងណែនជុំវិញផ្នែកខាងក្រោយ និងសាច់ដុំត្រង់តំបន់ភ្លៅ។
២.មានអារម្មណ៍ថា ស្បូនកន្ត្រាក់រៀងរាល់ ៥នាទីម្តង។
៣.មានអារម្មណ៍ឈឺចាប់ក្នុងពោះ ខុសពីការឈឺពោះមុនពេលការកន្ត្រាក់នៃស្បូន ហើយចង្វាក់នៃការកន្ត្រាក់មិនស្មើគ្នា។
៤.បែកថង់ទឹកភ្លោះ ទឹកហូរច្រើនតាមទ្វារមាស។ បើឈានដល់ដំណាក់កាលនេះ ជួយកាលស្ត្រីទៅមន្ទីរពេទ្យមិនទាន់ឡើយ ព្រោះការហូរនៃទឹកភ្លោះ អាចសម្រាលភ្លាមៗ។
៥.ទឹករំអិលមានលក្ខណៈថ្លាៗ ហូរតាមទ្វារមាស។
៦.ចំពោះស្ត្រីមានផ្ទៃពោះលើកដំបូង បើមានរោគសញ្ញាជិតសម្រាលមែននោះ អាចចំណោយពេល ១០ទៅ១២ម៉ោង ដើម្បីឲ្យមាត់ស្បូនបើករហូតដល់ពេលកូនចេញមក៕