បញ្ហាផ្ចង់អារម្មណ៍ គឺជាជំងឺផ្លូវអារម្មណ៍ដែលអាចបណ្តោលឲ្យមានកម្រិតនៃអាកប្បកិរិយាផ្ចង់អារម្មណ៍ខ្ពស់ជាងធម្មតា និងអាកាប្បកិរិយាអសកម្ម។ អ្នកដែលមានបញ្ហាផ្ចង់អារម្មណ៍ ក៏មានបញ្ហាក្នុងការយកចិត្តទុកដាក់លើកិច្ចការផ្សេងៗ ឬការសិក្សាផងដែរ។ កុំថាឡើយកុមារ សូម្បីតែមនុស្សពេញវ័យ ក៏មានបញ្ហានេះដូចគ្នា។
រោគសញ្ញានៅពេលកូនរបស់អ្នកធ្វើការផ្ចង់អារម្មណ៍ខ្លាំង
១.នៅពេលសម្រាកប្រហែលជាមិនមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែនៅពេលសិក្សាវិញ ភាគច្រើនកូនរបស់អ្នកចូលចិត្តកេះគ្នា ឬនិយាយគ្នាលេង មិនចង់ស្តាប់គ្រូពន្យល់មេរៀនឡើយ។
២.កូនរបស់អ្នកឧស្សាហ៍អវត្តមានពីការសិក្សា ឬឧស្សាហ៍ភ្លេចរបស់របរក្នុងថ្នាក់ញឹកញាប់។
៣.មិនចេះអត់ធ្មត់ក្នុងការរង់ចាំ ឬធ្វើកិច្ចការអ្វីមួយ ហើយចូលចិត្តនិយាយមិនចេះគិត។
តើគួរដោះស្រាយយ៉ាងណាចំណោះកូនដែលមានបញ្ហាផ្ចង់អារម្មណ៍?
១.កុំឲ្យកូនមើលទូរស័ព្ទ ឬទូរទស្សន៍ច្រើនពេក។
២.ស្វែងរកកន្លែងស្ងប់ស្ងាត់សម្រាប់កូនធ្វើកិច្ចការសាលា។
៣.បង្កើតកិច្ចសន្យាជាមួយនឹងរវាងឪពុកម្តាយ និងកូន។
៤.ស្វែងយល់ពីបញ្ហាផ្ចង់អារម្មណ៍របស់កូន ហើយកុំទុកឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ឬយករឿងនេះទៅលេងសើច។
៥.ព្យាយាមនាំកូនឲ្យឃើញបរិយាកាសខាងក្រៅឲ្យបានញឹកញាប់។
៦.ព្យាយាមមើលមិត្តភក្តិរបស់កូន ហើយបង្រៀនកូនឲ្យចូលរួមជាមួយមិត្តដែលមានវិន័យល្អ។
ទាំងប៉ុន្មានចំណុចខាងលើនេះ គឺជាវិធីសាស្ត្រក្នុងការផ្លាស់ប្តូរឥរិយាបទរបស់កូន ប៉ុន្តែអ្វីដែលសំខាន់នោះគឺហាមកូនកុំឲ្យមើលទូរស័ព្ទ ឬទូរទស្សន៍ច្រើនពេក។ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់ការលូតលាស់របស់កូនមួយមុខទេ ការផ្ចង់អារម្មណ៍អារម្មណ៍របស់កូនក៏ត្រូវបាត់បង់ដែរ៕