ការគេងនោមដាក់ខោ អាចកើតមានចំពោះកុមារតូចៗ ជាពិសេសអាយុក្រោម ៥ឆ្នាំ។ ធម្មតាបញ្ហានេះកើតឡើងយ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ រហូតទាល់តែពួកគេធំឡើងទើបអាចគ្រប់គ្រងការនោមខ្លួនឯងបាន។ ប៉ុន្តែបើកូនធំហើយ នៅតែឧស្សាហ៍នោមដាក់ខោទៀត អ្នកគួរតែប្រើវិធីទាំងនេះ។
១.មិនត្រូវស្តីបន្ទោស ឬប្រើសំដីគ្រោតគ្រាតដែលធ្វើឲ្យកូនមានភាពខ្មាស់អៀន ឬឈឺចាប់នោះទេ។
២.បង្កើតទម្លាប់ឲ្យកូនក្រោកនោមដាក់កន្ថោរនៅពេលយប់។
៣.ឲ្យកូនឲ្យផឹកទឹកច្រើននៅពេលថ្ងៃ ហើយកាត់បន្ថយការផឹកទឹកនៅពេលយប់ ជាពិសេសមុនពេលចូលគេង។
៤.ផ្តល់រង្វាន់លើកទឹកចិត្តកូនដោយទិញរបស់លេង ឬអ្វីដែលពួកគេចង់បាន ប្រសិនបើពួកគេមិនគេងនោមដាក់ខោ។
ក្នុងវ័យកុមារភាពគ្មាននរណាម្នាក់ដែលមិនធ្លាប់គេងនោមដាក់ខោនោះទេ ប៉ុន្តែបញ្ហាមួយនេះអាចកែប្រែបន្តិចម្តងៗបាន តាមការព្យាយាមរបស់ឪពុកម្តាយទាំងឡាយ៕