កង្វះជាតិដែក ច្រើនកើតមានចំពោះកុមារដែលមានអាយុចន្លោះពី ៦ទៅ ៣ឆ្នាំ ជាពិសេសទារកកើតមិនគ្រប់ខែតែម្តង។ ជាតិដែក គឺជាធាតុផ្សំនៃអេម៉ូក្លីប៊ីនសម្រាប់មនុស្ស ដែលជាសមាសធាតុផ្សំនៃកោសិកាឈាមក្រហម សម្រាប់បម្រើអុកស៊ីសែននៅក្នុងរាងកាយ។ កង្វះជាតិដែក អាចបណ្តោលឲ្យមានភាពស្លេកស្លាំង ហើយមានគ្រោះថ្នាក់ខ្លាំងចំពោះកុមារ។
ហេតុអ្វីបានជាកុមារខ្វះជាតិដែក?
១.បណ្តោលមកពីទម្លាប់នៃការញ៉ាំ
កុមារដែលមានអាយុចាប់ពី ១ទៅ២ឆ្នាំ ច្រើនតែញៀននឹងទឹកដោះគោតែមួយមុខគត់ ហើយបដិសេធចំពោះអាហារផ្សេង។ នេះជាហេតុដែលធ្វើឲ្យពួកគេខ្វះសារធាតុចិញ្ចឹមចាំបាច់មួយចំនួន ដូចជាជាតិដែក។
២.បណ្តោលមកពីកុមារត្រូវការជាតិដែកច្រើន
ទារកកើតមិនគ្រប់ខែ ទទួលបានជាតិដែកតិចធ្វើឲ្យមានទម្ងន់ស្រាល ហើយនៅពេលសម្រាលមុនពេលកំណត់បណ្តោលឲ្យការលូតលាស់លឿនជាងក្មេងដែលកើតគ្រប់តាមកាលវិភាគ ដែលបណ្តោលឲ្យកុមារទាំងនោះត្រូវការជាតិដែកច្រើន ដើម្បីបង្កើតកោសិកាឈាមក្រហម។ ក្នុងករណីខ្លះកុមារអាចមានភាពស្លេកស្លាំងតាំងពីអាយុ ២ទៅ៣ខែមកម្ល៉េះ។
៣.មានការបាត់បង់ឈាមច្រើន
ការហូរឈាមតាមច្រមុះញឹកញាប់ ឬហូរឈាមក្នុងក្រពះជាដើម នឹងធ្វើឲ្យកុមារខ្វះជាតិដែកដោយមិនដឹងខ្លួន។
ដូច្នេះដើម្បីការពារកុំឲ្យខ្វះជាតិដែក អ្នកគួរតែផ្តល់អាហារដែលសម្បូរជាតិដែកខ្ពស់ឲ្យកូនទទួលទានជាប្រចាំដូចជា ស៊ុតលឿង សាច់សត្វ ថ្លើមសត្វ ជាពិសេសសម្រាប់កុមារដែលមានអាយុចាប់ពី ១ឆ្នាំឡើងទៅ៕