ឈប់គិតច្រើនទៅ ជ្រុះសក់ក្រោយពេលឆ្លងទន្លេគួរធ្វើបែបនេះ

0
2

អំឡុងពេលមានផ្ទៃពោះ អ័រម៉ូនដូចជា អ័រម៉ូនអ៊ឹស្ត្រូសែន អុកស៊ីតូស៊ីន និង ប្រូសេស្តេរ៉ូន នៅក្នុងរាងកាយជួយធ្វើឲ្យសក់ក្រាស់ និងមានសុខភាពល្អ។ ប៉ុន្តែបន្ទាប់ពីការសម្រាលកូន កម្រិតនៃអ័រម៉ូនទាំងនេះកាត់បន្ថយការផលិត ដែលធ្វើឲ្យសក់ជ្រុះខុសធម្មតា។ ហេតុផលមួយទៀត គឺការស្រុតចុះនៃបរិមាណឈាមអំឡុងពេលសម្រាល ក៏អាចបណ្តោលឲ្យជ្រុះសក់ផងដែរ។

ទោះជាយ៉ាងណាបញ្ហាជ្រុះសក់ក្រោយពេលឆ្លងទន្លេអាចដោះស្រាយបាន ប្រសិនបើអ្នកម្តាយអនុវត្តតាមការណែនាំដូចខាងក្រោម៖

១.របបអាហារមានផាសុខភាព

អាហារមានតុល្យភាព គឺជាគ្រិះសំខាន់ក្នុងការរក្សាឬសសក់ឲ្យកាន់តែរឹងមាំ។ ហេតុនេះអ្នកម្តាយគួរតែបញ្ចូលទាំងផ្លែឈើ និងបន្ថែមទៅក្នុងរបបអាហារជាប្រចាំ ឬពិគ្រោះជាមួយអ្នកជំនាញវេជ្ជសាស្ត្រមុនពេលចាប់ផ្តើមការព្យាបាលទាំងនេះ។

២.ទទួលទានវីតាមីនក្រោយពេលមានផ្ទៃពោះ

វីតាមីន (ជាពិសេសវីតាមីន A) គឺជាមីក្រូសារធាតុសំខាន់ដែលជួយក្នុងការវិវត្តនៃឬសសក់ធម្មតា និងមុខងារកោសិកាភាពស៊ាំ។ ដោយសារស្ត្រីជាច្រើនមានទំនោរបញ្ឈប់ការទទួលទានវីតាមីនក្រោយពេលសម្រាលកូនហើយ វាអាចរួមចំណែកដល់ការជ្រុះសក់។ ដូច្នេះវាត្រូវបានគេណែនាំឲ្យប​ន្តប្រើថ្នាំវីតាមីនពីរទៅបីខែទៀតក្រោយពេលឆ្លងទន្លេ ដើម្បីការពារកង្វះវីតាមីន និងគ្រប់គ្រងការជ្រុះសក់។

៣.បំបាត់ភាពតានតឹង

បន្ទាប់ពីសម្រាលកូនរួច ស្ត្រីអាចប្រឈមនឹងកភាពតានតឹង ឬការថប់បារម្ភ ដោយសារតែកត្តាផ្សេងៗដូចជា​ ការងារផ្ទះ បញ្ហាហិរញ្ញវត្ថុ បន្ទុកការងារផ្លូវការ និងកត្តាជាច្រើនទៀត។ នេះអាចប៉ះពាល់ដល់ការលូតលាស់នៃសក់ និងបណ្តោលឲ្យជ្រុះសក់ដោយមិនដឹងខ្លួន។ អ្នកជំនាញបានណែនាំឲ្យស្ត្រីប្រើបច្ចេកទេសបន្ធូរអារម្មណ៍ដូចជា ហាត់យូហ្គា ឬសមាធិ វានឹងជួយរក្សាកម្រិតអ័រម៉ូន និងការពារការជ្រុះសក់។

៤.រក្សាជាតិទឹកក្នុងរាងកាយ

ការខ្វះជាតិទឹកធ្ងន់ធ្ងរអាចធ្វើឲ្យសក់ស្តើង ស្ងួត និងផុត ហើយបណ្តោលឲ្យជ្រុះ។​ ដូច្នេះអ្នកគួរទទួលទានទឹកយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការរាងកាយបានគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ទឹកក៏មានសារៈសំខាន់ក្នុងការផលិតទឹកដោះផងដែរ។

៥.ជៀសវាងធ្វើម៉ូតសក់ញឹកញាប់

ការថែទាំសក់ គឺមានសារៈសំខាន់ដូចគ្នាទៅនឹងវិធីផ្សេងទៀតសម្រាប់ការលូតលាស់នៃសរសៃសក់ ដែលមានសុខភាពល្អ។ ជៀសវាងការធ្វើម៉ូដសក់ ព្រោះការកឹប កៀប ឬមូល ញឹកញាប់ពេក អាចធ្វើឲ្យសក់ឆាប់ខូច។ នៅពេលកក់សក់ ត្រូវជ្រើសសាប៊ូកក់សក់ដែលមានក្លិនស្រាល ឬជាតិគីមីតិច។ មួយវិញទៀត អ្នកគួរតែជៀសវាងការសិតសក់ នៅពេលសើម ឬបើចាំបាច់ប្រើក្រាស់ដែលមានប្រហោងធំៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here