ជាតិដែក ត្រូវបានគេចាត់ទុកជាសារធាតុរ៉ែដ៏សំខាន់បំផុតដែលមានតួនាទីថែរក្សាសុខភាពទាំងម្តាយ និងទារក។ ជាពិសសេ វាជួយដឹកជញ្ជូនអុកស៊ីសែន និងផ្លាស់ប្តូរទីអុកស៊ីសែនពីសួតទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយអ្នកម្តាយ និងទារកក្នុងផ្ទៃ។ អ្នកម្តាយដែលទទួលទានជាតិដែកគ្រប់គ្រាន់ អាចជួយការពារពីភាពស្លេកសាំង និងកាត់បន្ថយឱកាសកូនកើតមុនខែ។
ប៉ុន្តែ ប្រសិនបើកុមារខ្វះជាតិដែកវិញនោះ តើមានផលប៉ះពាល់អ្វីខ្លះ?
ការខ្វះជាតិដែក ភាគច្រើនកើតមានចំពោះទារកកើតមិនគ្រប់ខែ ដែលមានអាយុចាប់ពី ៦ខែរហូតដល់ ៣ឆ្នាំ។ ប្រសិនបើកុមារខ្វះជាតិដែកធ្ងន់ធ្ងរ អាចបណ្តោលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។
១.ធ្វើឲ្យទារកមានភាពស្លេកស្លាំង
២.បាត់បង់ចំណង់អាហារ
៣.ឆាប់ហត់ គ្មានកម្លាំងកំហែង
៤.ងាយនឹងដង្ហក់
៥.ជះឥទ្ធិពលដោយផ្ទាល់ទៅលើ IQ របស់កុមារ
៦.ចង្វាក់បេះដូងលោតញាប់
៧.ករណីខ្លះប្រសិនបើមានបញ្ហាធ្ងន់ធ្ងរ កុមារអាចមានបញ្ហាបេះដូងរីកធំ និងគាំងបេះដូងស្លាប់បាន។
ដូច្នេះដើម្បីថែទាំងកូនកុំឲ្យខ្វះជាតិដែក អ្នកម្តាយគួរតែផ្តល់អាហារមួយចំនួនដល់កូន រួមមាន សាច់គោ សាច់ជ្រូក សាច់មាន់ ថ្លើមសត្វ ស៊ុត ក៏ដូចជាសណ្តែកជាដើម។ មួយវិញទៀតអ្នកអាចឲ្យកូនលេបថ្នាំបំប៉នជាតិដែក តាមការណែនាំរបស់គ្រូពេទ្យ ក៏អាចជួយបំពេញជាតិដែកគ្រប់គ្រាន់ដល់កូនផងដែរ៕