មូល​ហេតុ​ធ្វើ​អោយ​ទារក​យំពេល​យប់ ដែល​ធ្វើ​អោយ​អ្នកម្តាយ​មិន​សូវ​បាន​គេង

0
1

ឪពុកម្តាយ​ថ្មោងថ្មី​មួយចំនួន​ដែល​គ្មាន​បទពិសោធន៍ ច្បាស់​ជា​ពិបាក​ក្នុងការ​មើលថែទាំ​ទារក​ទើបនឹង​កើត​ណាស់ ជាពិសេស​បើ​ក្នុងផ្ទះ​គ្មាន​ចាស់ទុំ​ជួយ​ណែនាំ​ទេនោះ។ ទារក​ទើបនឹង​កើត​មិនចេះ​និយាយប្រាប់ នៅពេល​ដែលមាន​បញ្ហា​អ្វីមួយ​កើតឡើង ក៏ប៉ុន្តែ​ពួកគេ​អាច​បញ្ចេញ​កាយវិកា​តា​រយៈ​ការ​ស្រែកយំ ជាពិសេស​នៅពេល​យប់។ តើ​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ទារក​ស្រែកយំ​នៅពេល​យប់? ចង់ដឹង​ច្បាស់​ឪពុកម្តាយ​ថ្មោងថ្មី គួរស្វែងយល់​ពី​កត្តា​មួយចំនួន​ដូចខាងក្រោម

១.យំ​នៅពេល​ពួកគេ​ស្រែក​ឃ្លាន

នៅពេល​លឺ​សំលេង​ស្រែកយំ​ភ្លាម រឿង​ដំបូង​ដែល​ឪពុកម្តាយ​គួរតែ​ដឹង គឺ​ការ​ឃ្លាន​បៅ ដូ​ច្នះ​ប្រសិនបើ​អ្នកផ្តល់​ទឹកដោះ​ឲ្យ​ពួកគេ​ភ្លាម គេ​នឹង​បាត់​យំ​ភ្លែត។

២.យំ​ដោយសារតែ​ការ​មមើ

សកម្មភាពផ្សេងៗដូចជា ការ​ប្រលែង​ច្រើន ការ​ពញ្ញាក់ ការ​លឺ​សំលេង​រំខាន​ខ្លាំង ឬ​ឃើញ​សកម្មភាព​គួរ​ឲ្យ​ខ្លាច ធ្វើ​ឲ្យ​ដក​ជាប់​ក្នុង​អារម្មណ៍​ពួកគេ នឹងមាន​ការ​មមើ​ក្នុង​ពេលយប់។

៣.យំ​ដោយសារតែ​ការ​បន្ទោ​របង់

នៅពេល​ទារក​បន្ទោ​របង់ ប្រសិនបើ​អ្នក​មិន​ព្រម​ប្តូរ​ខោ​ចេញភ្លាមៗនោះទេ វា​នឹង​បង្ក​ទៅជា​អាការ​រមាស់ ឬ​រលាក​គូថ ដែល​ធ្វើ​ពួ​គេ​មាន​អារម្មណ៍​នៅ​មិន​សុខ​ឡើយ ដូច្នេះ​មានតែ​បញ្ចេញ​សំលេង​យំ​ជា​ដំណឹង​ប្រាប់​អ្នក​ឲ្យ​បានដឹង។

៤.យំ​ដោយសារតែ​មិន​ស្រួលខ្លួន

អា​ការមិន​ស្រួលខ្លួន​ដោយសារតែ​អាការ​ហើមពោះ សត្វល្អិត ទិច​ឬ​ខាំ អាចធ្វើ​ឲ្យ​រាងកាយ​របស់​ពួកគេ​មានការ​ឈឺចាប់ ដូច្នេះ​ពួកគេ​ច្បាស់​ជា​បញ្ចេញ​ភាសា​រយំ​ប្រាប់​អ្នក​ឲ្យ​ដឹង​ជាមិនខាន។

នៅពេល​ទារក​យំ គឺជា​ភាសារ​មួយ​ដែល​ចង់​ប្រាប់​អ្នក​ពី​បញ្ហា​មួយចំនួន​ដូចខាងលើ ហេតុនេះ​ឪពុកម្តាយ​ទាំងឡាយ​គួរ​យកចិត្តទុកដាក់​ឲ្យ​មែនទែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here