បើ​ឃើញ​កូន​របស់​អ្នក​អង្គុយ​បត​ភ្លៅកង្កែប ឬ​W សូម​បញ្ឈប់​ភ្លាម

0
1

មនុស្ស​ភាគច្រើន​តែងតែ​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​អង្គុយ​របស់ក្មេងៗ ព្រោះ​យល់ថា វា​គ្មា​ផលប៉ះពាល់​អ្វី​នោះទេ។ យ៉ាងណាមិញ ការ​អង្គុយ​បត​ភ្លៅកង្កែប ឬ​រាង​ជា​អក្សរ W គឺជា​ទម្លាប់​មួយ​ដែល​កុមារ​ទូទៅ​ចូលចិត្ត​អង្គុយ​បំផុត។

តាម​អ្នកជំនាញ​ផ្នែក​រលាក​សន្លាក់​គឺ​លោក Avni Trivedi នៅ​ប្រទេស​អង់គ្លេស soha បាន​បង្ហាញថា ការ​អង្គុយ​បែបនេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ការអភិវឌ្ឍ​នៃ​សន្លាក់ និង​សុខភាព​របស់​កុមារ។ ព្រោះ​រាងកាយ​ទាំងមូល​ត្រូវដាក់​សម្ពាធ​ទៅលើ​សាច់ដុំ​ជើង សន្លាក់​ត្រគាក និង​ជង្គង់ ជើង ហើយ​សាច់ដុំ​នៅលើ​រាងកាយ​មិន​អាចធ្វើ​សកម្មភាព​ច្រើន ដែល​នាំ​ឲ្យ​រមួល​សាច់ដុំ​បញ្ចូល​គ្នា និង​ខ្សោយ។

ប្រសិនបើ​កុមារ​រក្សា​សកម្មភាព​បែបនេះ​រយៈពេល​យូរពេក អាច​បង្កើន​សម្ពាធ​លើក ស្មា និង​ខ្នង​ផ្នែក​ខាងលើ ដែល​បង្ក​ឲ្យ​មានការ​ឈឺចាប់។ លើសពីនេះទៅទៀត សម្លាប់​អង្គុយ​បែបនេះយូរៗទៅ អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​លើស​ទម្ងន់ ជំងឺ​បេះដូង ជំងឺសា​ចដ់​ដុំ ឈឺ​ក ឈឺ​ស្មា ឈឺ​ឆ្អឹងខ្នង។

អាស្រ័យ​ហេតុនេះហើយ ឪពុកម្តាយ​គ្រប់រូប​គួរតែ​ណែនាំ​កូន ឬ​បង្រៀន​កូន កុំ​ឲ្យ​មាន​ទម្លាប់​អង្គុយ​បែបនេះ​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here